អន្តរជាតិ

ចារកម្មអង់គ្លេស៖ រុស្ស៊ី​ស្ថិត​ក្រោម​សម្ពាធ​ហិរញ្ញវត្ថុ​ខ្លាំងក្នុងសង្គ្រាម​អ៊ុយក្រែន

ចារកម្មចក្រភពអង់គ្លេសបានវាយតម្លៃថា​ រុស្ស៊ីកំពុងស្ថិតក្រោមសម្ពាធផ្នែក ហិរញ្ញវត្ថុយ៉ាងខ្លាំង ពិសេសលើសង្រ្គាមនៅអ៊ុយក្រែន ដោយត្រូវចំណាយប្រាក់រាប់ពាន់ពាន់លានរូប។

យោងតាមរបាយការណ៍របស់ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេសកាលពីថ្ងៃអាទិត្យទី ១១ខែធ្នូ ឆ្នាំ២០២២ បានឲ្យដឹងថា សេចក្តីព្រាងថវិកាសហព័ន្ធរបស់រុស្ស៊ីបានបែងចែកក្នុងរង្វង់ច្រើនជាង ៩ ពាន់ពាន់លានរូប ស្មើនឹង(១៤៣ ពាន់លានដុល្លារអាម៉េរិក) សម្រាប់ចំណាយទៅលើ “វិស័យការការពារ សន្តិសុខ និងការអនុវត្តច្បាប់” ឆ្នាំ២០២៣ ។ ការគ្រោងចំណាយនេះ​ស្មើ​នឹង​ជាង ៣០ ភាគរយទៅហើយ​នៃ​ថវិកា​សរុប​របស់ជាតិ ដែលបាន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ក្នុងអំឡុងមានប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន បើ​ធៀប​នឹង​ឆ្នាំ​មុនៗ។

យោងតាមទស្សនាវដ្តីអន្តរជាតិ Forbes នាពេលកន្លងទៅនេះ បានប៉ាន់ប្រមាណថា     រុស្ស៊ីបានចំណាយប្រាក់អស់ ៨២ ពាន់លានដុល្លារ ទៅលើការលុកលុយរបស់ខ្លួនរយៈពេល៩ខែនៅអ៊ុយក្រែន ដែលស្មើនឹង១ភាគ៤នៃការចំណាយជាតិ៕

ប្រភព៖ ​  ALJAZEERA

ប្រភពរូប៖AFP
ប្រែសម្រួល៖សុខ តុលា