Cambodia Flash News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • សន្តិសុខសង្គម
  • សេដ្ឋកិច្ច
  • កីឡា
  • កម្សាន្ត
  • សុខភាព
  • ចំណេះដឹង
  • បច្ចេកវិទ្យា
  • ហោរាសាស្រ្ត
បទវិភាគ
YouTube
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • សន្តិសុខសង្គម
  • សេដ្ឋកិច្ច
  • កីឡា
  • កម្សាន្ត
  • សុខភាព
  • ចំណេះដឹង
  • បច្ចេកវិទ្យា
  • ហោរាសាស្រ្ត
No Result
View All Result
Cambodia Flash News
No Result
View All Result
Home កម្សាន្ដ

មហាសេដ្ឋីជប៉ុនឲ្យតារាK-pop TOP និង DJ Steve Aoki ទៅកម្សាន្តនៅឋានព្រះចន្ទ

M R by M R
December 10, 2022
in កម្សាន្ដ
0
មហាសេដ្ឋីជប៉ុនឲ្យតារាK-pop TOP និង DJ Steve Aoki ទៅកម្សាន្តនៅឋានព្រះចន្ទ
0
SHARES
15
VIEWS

ប្រែសម្រួល៖សហការី

នៅថ្ងៃសុក្រមហាសេដ្ឋីជប៉ុន Yusaku Maezawa បានប្រកាសថា តារា K-pop TOP និង DJ Steve Aoki នឹងមានឈ្មោះក្នុងចំណោមនាវិកទាំង ៨ នាក់ ក្នុងគម្រោងធ្វើដំណើរដ៏ឆាប់រហ័សមួយទៅជុំវិញឋានព្រះចន្ទក្នុងឆ្នាំក្រោយនេះ។  ក្រុមនាវិកជិះលើរ៉ុក្កែត SpaceX របស់ Elon Musk ។

Maezawa បានទិញកៅអីទាំងអស់សម្រាប់ការធ្វើដំណើរតាមគន្លងចន្ទគតិ ដែលគេបានដាក់ឲ្យដំណើរការតាំងពីឆ្នាំ ២០១៨ ហើយនឹងបន្តដំណើររបស់គាត់ដោយប្រើពេល ១២ ថ្ងៃនៅលើយានអវកាស Soyuz ឈ្ពោះទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS) ដូចដែលគេបានប្រើប្រាស់កាលពីឆ្នាំមុន។

ដំណើរនេះត្រូវបានគេបង្ហោះនៅលើ Twitter ដោយ Maezawa និងនៅលើគេហទំព័រអំពីអ្វីដែលគាត់បានឲ្យឈ្មោះថា គម្រោងដំណើរកម្សាន្តទៅកាន់ឋានព្រះចន្ទ។

មហាសេដ្ឋីម៉ូដែល និងក្រុមនាវិករបស់គាត់នឹងក្លាយជាអ្នកដំណើរដំបូងបង្អស់ដែលបានធ្វើដំណើរលើយានអវកាស SpaceX ទៅកាន់ឋានព្រះចន្ទ រួមទាំងក្រុមហ៊ុនពាណិជ្ជកម្ម Blue Origin របស់ Jeff Bezos នាំមកនូវយន្តការយុគសម័យថ្មីក្នុងការធ្វើដំណើរតាមយានអវកាសសម្រាប់អតិថិជនដែលមានទ្រព្យសម្បត្តិដ៏មហាសាល។

បេសកកម្មនៅលើយាន Starship របស់ក្រុមហ៊ុន SpaceX គ្រោងនឹងចំណាយពេលប្រាំបីថ្ងៃដោយគិតចាប់ពីការបាញ់បង្ហោះហើយនឹងការវិលត្រឡប់មកផែនដីយើងវិញ ហើយរួមបញ្ចូលរយៈពេលបីថ្ងៃថែមទៀតដែលជាថ្ងៃធ្វើដំណើរជុំវិញឋានព្រះចន្ទ ដែលនឹងខិតមកជិតឋានព្រះចន្ទនៅក្នុងរយះចម្ងាយ ២០០ គីឡូម៉ែត្រពីផ្ទៃព្រះចន្ទទាំងមូល។ ទោះបីជាត្រូវបានកំណត់ពេលវេលាក្នុងការហោះហើរ សម្រាប់ឆ្នាំ ២០២៣ ក៏ដោយ ក៏វាកំពុងមានការប្រឈមនឹងការពន្យារពេល ដោយសារតែការធ្វើតេស្តយានបន្តនៅលើអវកាស ព្រមទាំងការធ្វើតេស្តគ្រាប់រ៉ុក្កែតរបស់វាផងដែ។

Japanese billionaire Yusaku Maezawa, who returned to Earth last month after a 12-day journey into space, attends a news conference after returning to Japan at the Foreign Correspondents’ Club of Japan, in Tokyo, Japan January 7, 2022. REUTERS/Issei Kato

ដូចលោកមហាសេដ្ឋី Musk ដែរ លោក Maezawa ការផ្សព្វផ្សាយរបស់គាត់មានការផ្ទុះឡើងដ៏រំជើបរំជួលបំផុតក្នុងបណ្តាញTwitter របស់គាត់ដែលគាត់បានអួតខ្លួនឯងក្នុងការកាន់កំណត់ត្រាពិភពលោក Guinness សម្រាប់ការបង្ហោះសារឡើងវិញបានច្រើនជាងគេបំផុតលើពិភពលោក នៅខណៈពេលនោះគាត់បានផ្តល់រង្វាន់ជាសាច់ប្រាក់ចំនួន ១ លានយ៉េនស្មើនឹង (៧៣០០ ដុល្លារ) ដល់អ្នកឈ្នះ ១០០ នាក់ ក្នុងការបង្ហោះផ្សព្វផ្សាយវាឡើងវិញ។

Maezawa បានប្រើប្រាស់គេហទំព័រមីក្រូប្លុកដើម្បីជ្រើសរើសសមាជិកនាវិកប្រាំបីនាក់មកពីជុំវិញពិភពលោកឲ្យចូលរួមជាមួយគាត់ក្នុងការធ្វើដំណើរកម្សាន្តទៅកាន់ឋានព្រះចន្ទដោយនិយាយថាមនុស្ស ១ លាននាក់បានដាក់ពាក្យសម្រាប់ការជ្រើសរើសមួយនេះ។

លោក TOP ដែលជាឈ្មោះតួសំដែង Choi Seung Hyun រួមជាមួយក្រុម K-pop Big Bang ក៏ស្ថិតក្នុងចំណោមសមាជិកដែលត្រូវបានពិចារណាជ្រើសរើសជាសមាជិកនាវិក រួមជាមួយនឹង Aoki ដែលជាតន្ត្រីករជនជាតិអាម៉េរិកដើមកំណើតជប៉ុន និងជា DJ ដែលមានឪពុកបង្កើតជាម្ចាស់ភោជនីយដ្ឋាន Benihana ។

នៅក្នុងវីដេអូខ្លីបដែលបានបង្ហោះឡើងនោះលោក TOP បាននិយាយថាបន្ទាប់ពីការប្រកាសថាខ្ញុំត្រូវបានជ្រើសរើសនោះ “ខ្ញុំមានអារម្មណ៍ប្រកបដោយមោទនភាពដ៏អស្ចារ្យដែលបានក្លាយជាជនជាតិកូរ៉េដំបូងគេបានធ្វើដំណើរទៅកាន់ឋានព្រះចន្ទ” ។

តារាសម្ដែងឥណ្ឌា Dev Joshi ក៏ជាប់ក្នុងចំណោមក្រុមដែលត្រូវបានជ្រើសរើសផងដែរ ក្នុងនោះរួមមានសិល្បករ និងអ្នកថតរូបជាច្រើន។ អ្នកជិះស្គីលើទឹកកកអូឡាំពិកអាម៉េរិក Kaitlyn Farrington និងអ្នករាំជប៉ុន Miyu ត្រូវបានគេដាក់ឈ្មោះជាសមាជិករបស់ក្រុមនាវិកបម្រុង។

Maezawa ក្នុងវ័យ ៤៧ ឆ្នាំបានលើកទង់ថ្មីមួយសម្រាប់បេសកកម្មតាមគន្លងចន្ទគតិកាលពីថ្ងៃចន្ទកន្លងទៅនេះដោយបានបង្ហោះ tweeting ថាគាត់បានរៀបចំកិច្ចប្រជុំនិមិតជាមួយលោក Musk ហើយកំពុងរៀបចំ “ធ្វើការប្រកាសអំពីកម្មវិធីអវកាសដ៏ធំមួយនេះ ” ។

Maezawa បានធ្វើឲ្យទ្រព្យសម្បត្តិរបស់គាត់កើនឡើងដោយសាក្រុមហ៊ុនលក់រាយម៉ូដតាមប្រព័ន្ធអនឡាញ Zozo Inc (៣០៩២.T) ដែលជាអាជីវកម្មអ៊ីនធឺណិតរបស់ Softbank Group Corp (៩៩៨៤.T) ឥឡូវនេះគឺជាកំពូលម្ចាស់ភាគហ៊ុន ដែលក្នុងនោះកើនដល់ទៅ (១ ដុល្លារ = ១៣៦.៧៦០០ យ៉េន)

ប្រភព រ៉យទ័រ

Previous Post

ចាប់បុរសសម្លាប់ប្រពន្ធនៅខណ្ឌដង្កោ និងត្រៀមបញ្ជូនទៅតុលាការ

Next Post

កម្ពុជាមានសត្វកន្ធាយក្បាលកង្កែប ឬល្មិចរស់នៅច្រើនជាងគេបំផុត

M R

M R

Related Posts

Justin Bieber លក់កម្មសិទ្ធិចម្រៀងក្នុងតម្លៃ ២០០ លានដុល្លារ
កម្សាន្ដ

Justin Bieber លក់កម្មសិទ្ធិចម្រៀងក្នុងតម្លៃ ២០០ លានដុល្លារ

January 27, 2023
ឆ្នាំទន្សាយ បរិយាកាសរស់រវើក និងរីករាយនៅប្រទេសឥណ្ឌូនេស៊ី
កម្សាន្ដ

ឆ្នាំទន្សាយ បរិយាកាសរស់រវើក និងរីករាយនៅប្រទេសឥណ្ឌូនេស៊ី

January 20, 2023
Next Post
កម្ពុជាមានសត្វកន្ធាយក្បាលកង្កែប ឬល្មិចរស់នៅច្រើនជាងគេបំផុត

កម្ពុជាមានសត្វកន្ធាយក្បាលកង្កែប ឬល្មិចរស់នៅច្រើនជាងគេបំផុត

អត្ថបទពេញនិយម

ស្វែងរកចាប់ម្ចាស់ត្រាក់ទ័របង្កឱ្យគ្រូបង្រៀនម្នាក់ស្លាប់ និងរបួសធ្ងន់២នាក់

ស្វែងរកចាប់ម្ចាស់ត្រាក់ទ័របង្កឱ្យគ្រូបង្រៀនម្នាក់ស្លាប់ និងរបួសធ្ងន់២នាក់

January 24, 2023
រថយន្តហ៊ីយ៉ាន់ដាយវ៉ាជែងកៀររថយន្ដឡិចស៊ីសឱ្យក្រឡាប់របួសធ្ងន់៣នាក់

រថយន្តហ៊ីយ៉ាន់ដាយវ៉ាជែងកៀររថយន្ដឡិចស៊ីសឱ្យក្រឡាប់របួសធ្ងន់៣នាក់

January 24, 2023
រថយន្តបុកផ្ទះលក់ទំនិញបាក់បែកខ្ទេចខ្ទីរួចក្រឡាប់ គេជួយសង្គ្រោះតៃកុង

រថយន្តបុកផ្ទះលក់ទំនិញបាក់បែកខ្ទេចខ្ទីរួចក្រឡាប់ គេជួយសង្គ្រោះតៃកុង

January 20, 2023
  រួមភេទដូចម្តេចឱ្យបានយូរ និងឱ្យស្រ្តីចូលចិត្ត

  រួមភេទដូចម្តេចឱ្យបានយូរ និងឱ្យស្រ្តីចូលចិត្ត

August 31, 2022
បញ្ជូននាយកក្រុមហ៊ុនករណីចេញសែកស្អុយ ២៦ម៉ឺនដុល្លារទៅតុលាការ

បញ្ជូននាយកក្រុមហ៊ុនករណីចេញសែកស្អុយ ២៦ម៉ឺនដុល្លារទៅតុលាការ

January 20, 2023
បើកបុកម៉ូតូទិសដៅបញ្ច្រាសគ្នា បណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់

បើកបុកម៉ូតូទិសដៅបញ្ច្រាសគ្នា បណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់

January 19, 2023

អត្ថបទថ្មី

អាម៉េរិកសារភាពថា តាមពិតទៅខ្លួនមិនមានរថក្រោះគ្រប់គ្រាន់ផ្គត់ផ្គង់អ៊ុយក្រែនទេឥឡូវនេះ

អាម៉េរិកសារភាពថា តាមពិតទៅខ្លួនមិនមានរថក្រោះគ្រប់គ្រាន់ផ្គត់ផ្គង់អ៊ុយក្រែនទេឥឡូវនេះ

January 27, 2023
រថយន្តបុកបង្កាន់ដៃស្ពានឆេះសន្ធោសន្ធៅ បណ្តាលឱ្យ២នាក់រងរបួស

រថយន្តបុកបង្កាន់ដៃស្ពានឆេះសន្ធោសន្ធៅ បណ្តាលឱ្យ២នាក់រងរបួស

January 27, 2023
កាណាដានឹងផ្តល់រថក្រោះ Leopard 2 ចំនួន ៤ គ្រឿងដល់អ៊ុយក្រែន

កាណាដានឹងផ្តល់រថក្រោះ Leopard 2 ចំនួន ៤ គ្រឿងដល់អ៊ុយក្រែន

January 27, 2023
ជំនាញបញ្ជូនមេឈ្មួញរកស៊ីវល្លិរមៀត ទម្ងន់ជិត១០តោនទៅតុលាការ

ជំនាញបញ្ជូនមេឈ្មួញរកស៊ីវល្លិរមៀត ទម្ងន់ជិត១០តោនទៅតុលាការ

January 27, 2023
បញ្ជូនអន្ទិតអតីតព្រះសង្ឃបង្ករបួសស្នាមលើសាមណេរទៅតុលាការ

បញ្ជូនអន្ទិតអតីតព្រះសង្ឃបង្ករបួសស្នាមលើសាមណេរទៅតុលាការ

January 27, 2023
រុស្ស៊ីបើកការវាយប្រហារដោយមីស៊ីលចុងក្រោយ សម្លាប់មនុស្ស១១នាក់ របួសច្រើននាក់នៅអ៊ុយក្រែន

រុស្ស៊ីបើកការវាយប្រហារដោយមីស៊ីលចុងក្រោយ សម្លាប់មនុស្ស១១នាក់ របួសច្រើននាក់នៅអ៊ុយក្រែន

January 27, 2023

ទំនាក់ទំនង

បុរីអាកាសចរណ៍ ផ្ទះលេខC50,មហាវិថីសហព័ន្ធរុស្សី ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានី ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
Tel: (855) 23 911 168
H/P: 096 972 8888/012 920 264
E-mail: info@cfnnews.com

អំពីយើង

Cambodia Flash News ជាអង្គភាពសារពត៍មាន ដែលទទួលបានអាជ្ញាប័ណ្ណដែលចេញដោយក្រសួងព័ត៍មានលេខ: ០៨៩ ព.ម.ប្រ.ក ។​​ Cambodia Flash News ជារបស់ក្រុមហ៊ុន យូ. អេស.អ.វី គ្រុប ឯ.ក ដែលមានការទទួលស្គាល់ជាក្រុមហ៊ុនស្របច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ Cambodia Flash News​ ជាស្ថាប័នឯករាជ្យ យើងអនុវត្តភារកិច្ចប្រកបដោយវិជ្ជាជីវ: នឹង ទទួលខុសត្រូវខ្ពស់ ក្នុងនាមជាទូរទស្សន៍អនឡាញឈានមុខគេផ្នែកភាសាខ្មែរ នឹង ភាសាចិន។

ទីតាំង

ទាញយកកម្មវីធីទូរស័ព្ទដៃ

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • សន្តិសុខសង្គម
  • សេដ្ឋកិច្ច
  • កីឡា
  • កម្សាន្ត
  • សុខភាព
  • ចំណេះដឹង
  • បច្ចេកវិទ្យា
  • ហោរាសាស្រ្ត

© 2021 Cambodia Flash News