សេដ្ឋកិច្ច

ប្រទេសចិនទិញប្រេងរបស់រុស្ស៊ីក្នុងតម្លៃទាបជាងថ្លៃដើម

ប្រែសម្រួល៖ សហការី

ក្នុងរយៈពេលជាច្រើនខែមកនេះការទិញប្រេងឆៅរបស់ចិនពីរុស្ស៊ីធ្វើឲ្យចិនកំពុងទទួលបាននូវការទួទាត់បញ្ចុះតម្លៃយ៉ាងទាបបំផុត បើទោះបីជានៅចំពេលដែលមានការថមថយលើតម្រូវការប្រេងឆៅរបស់រុស្ស៊ីពីសំណាក់លោកខាងលិចក្តី។

នៅពេលដែលការចម្រាញ់ប្រេងមិនសូវបានល្អផងនោះ ទោះបីជាតម្លៃលក់ចេញរបស់ក្រុមហ៊ុនចម្រាញ់ប្រេងរុស្ស៊ីមានកំរិតលើសពីតម្លៃដែលលោកខាងលិចបានកំណត់ឲ្យក្នុងសប្តាហ៍នេះក៏ដោយ។

តម្លៃប្រេងឆៅ ៦០ ដុល្លារក្នុងមួយបារ៉ែល ត្រូវបានកំណត់ដោយក្រុមប្រទេសទាំងប្រាំពីរ (G7) សហភាពអឺរ៉ុប និងអូស្ត្រាលី បានចូលជាធរមានកាលពីថ្ងៃចន្ទ នេះជាវិធានការកាត់បន្ថយឥទ្ធិពលរបស់ទីក្រុងម៉ូស្គូក្នុងការផ្តល់ហិរញ្ញប្បទានក្នុងការធ្វើសង្គ្រាមរបស់ខ្លួនលើទឹកដីអ៊ុយក្រែន ទោះបីជារុស្ស៊ីបានប្តេជ្ញាជំទាស់នឹងវិធានការនេះក៏ដោយ។

ប្រទេសចិនជាកំពូលអ្នកទិញប្រេងរបស់រុស្ស៊ីក៏មិនបានឯកភាពជាមួយតម្លៃដែលបានកំណត់ដោយលោកខាងលិចនេះទេ។ អាជីវករបាននិយាយថាពួកគេប្រកបអាជីវកម្មតាមធម្មតា។

ក្រុមហ៊ុនឯករាជចម្រាញ់ប្រេងរបស់ចិន ជាអតិថិជនលេចធ្លោជាងគេរបស់ ESPO ដែលនាំប្រេងចេញពីកំពង់ផែ Kozmino នៃចុងបូព៌ារបស់រុស្ស៊ី បានធ្វើការធានាលើការដឹកជញ្ជូនប្រេងឆៅស្ទើរតែទាំងអស់ដោយផ្អែកលើមូលដ្ឋានផ្គត់ផ្គង់ដោយពាណិជ្ជករដែលជាអ្នករៀបចំការដឹកជញ្ជូនប្រេងដោយមានការធានារ៉ាប់រង លើការកាពារអ្នកចម្រាញ់ប្រេងដែលអាចគេចចេញពីទណ្ឌកម្មបន្ទាប់បន្សំ។

ប្រេងឆៅសមាសធាតុផ្អែមស្រាលតាងឲ្យទិន្នផលបង្គួរត្រូវបានក្រុមហ៊ុនចម្រាញ់ប្រេងរបស់ចិនមានការពេញចិត្ត ប៉ុន្តែគោលនយោបាយសូន្យកូវីដរបស់រដ្ឋាភិបាលចិនបានធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសនេះមានឳនភាព និងតម្រូវការប្រេងកាន់តែកើនឡើង។

យ៉ាងហោចណាស់ទំនិញ ESPO មកដល់ខែធ្នូនេះត្រូវបានលក់ចេញកាលពីសប្តាហ៍មុនទៅឲ្យក្រុមហ៊ុនចម្រាញ់ប្រេងឯករាជ្យដោយបញ្ចុះតម្លៃដល់ទៅ ៦ ដុល្លារក្នុងមួយបារ៉ែលធៀបនឹងតម្លៃ ICE Brent ខែកុម្ភៈដោយឈរលើមូលដ្ឋានប្រព័ន្ធចែកចាយផលិតផលដំបូង (DES) នេះបើយោងតាមពាណិជ្ជករបួននាក់ដែលយល់ដឹងលើការកស៊ីប្រេងឆៅនេះ។ .

បើធៀបនឹងបុព្វលាភប្រហែលទទួលបានចំនួន $១.៨០ ក្នុងមួយបារ៉ែលកាលពីបីសប្តាហ៍មុន។ ប្រេងនៅក្នុងកម្រិតស្លាកសញ្ញា Brent បច្ចុប្បន្ន មានការបញ្ចុះតម្លៃដល់ទៅ ៦ ដុល្លារមានន័យថាតម្លៃចុះមកត្រឹម ៦៨ ដុល្លារក្នុងមួយធុង រួមទាំងថ្លៃដឹកជញ្ជូន និងថ្លៃធានារ៉ាប់រង។

“ពួកគេ (រោងចក្រឯករាជ្យ) មិនសូវខ្វល់ពីតម្លៃទេអ្វីៗទាំងអស់ដែលពួកគេធ្វើគឺការបំបែកភាគលាភដើម្បីឲ្យដឹងថាតើតម្លៃទទួលបានលើការផ្គត់ផ្គង់ប្រេងបានប្រាក់ចំណេញល្អប្រសើដែឬទេ ។

នាយកប្រតិបត្តិរូបនេះបានបន្ថែមថា៖ “ កម្រិតនៃការចម្រាញ់ប្រេងក្នុងស្រុកនៅតែជួបការលំបាក។

ប្រភពអ្នកជំនួញពីរបាននិយាយថាកាលពីថ្ងៃព្រហស្បតិ៍មានក្រុមហ៊ុនផ្ទុកទំនិញពីរនៅក្នុងខែធ្នូនេះមិនបានលក់ប្រេងចេញ ហើយការផ្គត់ផ្គង់បានធ្លាក់ចុះប្រហែលពី ៧ ទៅ ៨ ដុល្លារក្នុងមួយធុង។

ការជួញដូរដំបូង នៃទំនិញមួយចំនួនដែលបានទទួលនៅក្នុងខែមករាត្រូវបានលក់ខុសគ្នាដល់ទៅ $ ៤ ក្នុងមួយធុងហើយមាននៅក្រោមនេះទៀតគិតចាប់ពីខែមីនា ICE Brent ដែលទទួលបានក្នុងកម្រិតទាបបំផុតសម្រាប់ខែខាងមុខ ESPO គិតចាប់តាំងពីខែកក្កដា។

Benchmark Brent បានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីខែមករាកាលពីថ្ងៃអង្គារក្រោម $៨០ ក្នុងមួយបារ៉ែល។

ពាណិជ្ជករបាននិយាយថាតម្លៃថោករបស់ ESPO អាចទាក់ទាញការទិញថ្មីៗពីអ្នកទិញចិនដោយសង្ឃឹមថាការបន្ធូរបន្ថយការគ្រប់គ្រងជំងឺរាតត្បាតរបស់ទីក្រុងប៉េកាំងកាលពីសប្តាហ៍មុនអាចធ្វើអោយតម្រូវការកើនឡើង។

អ្នកវិភាគ Rystad Energy លោក Viktor Kurilov និង Jorge Leon បាននិយាយនៅក្នុងកំណត់ត្រាមួយកាលពីថ្ងៃអង្គារថា “វាអាចត្រូវបានគេរំពឹងទុកថាអ្នកទិញប្រេងឆៅរុស្ស៊ីមួយចំនួនអាចប្រើវិធីសាស្រ្តដ៏ប្រយ័ត្នប្រយែងនៅក្នុងប៉ុន្មានសប្តាហ៍ដំបូងដោយកាត់បន្ថយការនាំចូលរហូតដល់ផលប៉ះពាល់តាមផ្លូវច្បាប់ពាណិជ្ជកម្មបែបនេះកាន់តែលេចរូបរាងឡើងច្បាស់” ។

អ្នកវិភាគបានបន្ថែមថា ជាមួយនឹងការកំណត់តម្លៃនៅនឹងកន្លែង ប្រទេសចិន ឥណ្ឌា និងទួកគីអាចមានលទ្ធភាពចរចាបានបន្ថែមទៀត។

នៅក្នុងខេត្ត Shandong ដែលជាខេត្តមានក្រុមហ៊ុនចម្រាញ់ប្រេងឯករាជ្យជាច្រើន ដែលគេស្គាល់ថាជាទឹកតែរបស់ ESPO ក៏កំពុងប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងឡើងជាពិសេសពីប្រេងអ៊ីរ៉ង់ ដែលបានជួញដូរក្នុងតម្លៃខុសគ្នាជិត ១០ ដុល្លារធៀបនឹង ICE Brent កាលពីសប្តាហ៍មុន។

អ្នកឯកទេសតាមដាននាវាដឹកប្រេង Vortexa Analytics បានប៉ាន់ប្រមាណថា ការនាំចូលប្រេងរបស់ចិនពីប្រទេសអ៊ីរ៉ង់ដែលបានឆ្លងកាត់ការផ្គត់ផ្គង់ពីប្រទេសនាំចេញប្រេងដូចជាម៉ាឡេស៊ី និងអូម៉ង់ អាចនឹងឈានដល់ធ្វើចរាចរជាប្រចាំខែដល់ទៅជិត ៤.៧ លានតោនក្នុងខែវិច្ឆិកា៕ប្រភព រ៉យទ័រ