សន្ដិសុខសង្គម

បញ្ជូនថៅកែហាងម៉ាស្សាពាក់ព័ន្ធបង្កប់សេវាផ្លូវភេទទៅតុលាការ

ភ្នំពេញ៖កម្លាំងនគរបាលភ្នំពេញ បានឃាត់ខ្លួនថៅកែហាងម៉ាស្សាកោសជប់បង្កប់​សេវាកម្មផ្លូវភេទ​នៅ២ទីតាំងផ្សេងគ្នា ហើយបានបញ្ជូនទៅតុលាការកាលពីរសៀលថ្ងៃទី៩ ខែធ្នូ។

មន្ត្រីនគរបាលបានឱ្យដឹងថា កាលពីយប់ថ្ងៃទី៧ ខែធ្នូ សមត្ថកិច្ចបានឃាត់ខ្លួនថៅកែហាងម៉ាស្សាឈ្មោះ ប៉ក ឧត្តម អាយុ៣៥ឆ្នាំ ជាមួយក្មេងស្រីសង្ស័យអ្នកបម្រើផ្លូវភេទចំនួន៨នាក់។ក្នុងនោះមានអនីតិជន២នាក់ រកឃើញវត្ថុតាងស្រោមអនាម័យប្រើរួចជាច្រើននិងមិនទាន់ប្រើដោយមានបន្ទប់​សម្រាប់រួមភេទចំនួន៣បន្ទប់។

ការឃាត់ខ្លួននោះធ្វើឡើងនៅហាងម៉ាស្សា២ទីតាំងផ្សេងគ្នា។ទី១ហាងយីហោ“កុលាបក្រហម១៦៨” ស្ថិតនៅផ្ទះលេខ៣៣និងហាងគ្មានយីហោផ្ទះលេខ២៨១ ក្នុងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល។ ក្រោយមកកម្លាំងបានប្រគល់ក្មេងស្រីទាំង៨នាក់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញដើម្បីអប់។ជំនាញបាននាំខ្លួនថៅកែហាងម៉ាស្សាទៅផ្នែកប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕ដោយ៖វិចិត្រ