សន្ដិសុខសង្គម

បញ្ជូនជនសង្ស័យលួចម៉ូតូបុគ្គលិកកាស៊ីណូទៅតុលាការ

ស្វាយរៀង៖កាលពីរសៀលថ្ងៃទី៨ ខែធ្នូ សមត្ថកិច្ចបានចាប់ជនសង្ស័យម្នាក់ករណីលួចម៉ូតូ​របស់បុគ្គលិកក្រុមហ៊ុនកាស៊ីណូ ៦៧ នៅស្រុកចន្ទ្រា រួចបញ្ជូនទៅតុលាការនៅថ្ងៃនេះ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះសឿន ចាន់រ៉ា អាយុ៣៦ឆ្នាំ នៅភូមិកំពោតស្ដារ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ពេលចាប់ខ្លួនដកហូតម៉ូតូម៉ាកវ៉ារីអូឃ្លីកមួយគ្រឿង។ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងនគរបាលប៉ុស្តិ៍សំរោងបានចុះសហការជាមួយសន្តិសុខក្រុមហ៊ុន ហើយស្រាវជ្រាវនិងចាប់ជនសង្ស័យយកមកសាកសួរ។

ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនបានលួចយកម៉ូតូម៉ាកវ៉ារីអូឃ្លីកពិតប្រាកដមែន ហើយផ្នែកជំនាញបានកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី៕ដោយ៖វិចិត្រ