សន្ដិសុខសង្គម

នឹងនាំជនសង្ស័យ១១នាក់ពាក់ព័ន្ធគ្រឿងញៀនទៅតុលាការ

កំពង់ចាម៖នគរបាលខេត្តកំពង់ចាមនិងនគរបាលស្រុកអូរាំងឪ កាលពីថ្ងៃទី៩ ខែធ្នូ បានចាប់ជនសង្ស័យ​១១នាក់ ពាក់ព័ន្ធគ្រឿងញៀន ហើយរៀបចំសំណុំរឿងនឹងនាំខ្លួនទៅតុលាការ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យចំនួន១១នាក់នោះឈ្មោះ ចិនពិសី-ឈ្មោះ វឿន ស៊ាងលី-ឈ្មោះ ម៉ៅប៊ុនធឿន-ឈ្មោះជួនចាន់ថុនា-ឈ្មោះគួន ករុណា-ឈ្មោះសុត វិសាល-ឈ្មោះអឿនច្រឹក-ឈ្មោះហ៊ុន ធារ៉ាត់-ឈ្មោះ រ៉ន រ៉ាត់-ឈ្មោះ រុនសុឃុន-និងឈ្មោះស៊ាម សិទ្ធ។ពួកគេមានអាយុពី២២ដល់៣៧ឆ្នាំ នៅស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង-ស្រុកកោះសូទិន ខេត្តកំពង់ចាម-និងស្រុកអូរាំងឪខេត្តត្បូងឃ្មុំ។

ក្នុងការបង្ក្រាបដកហូតវត្ថុតាងមានម្សៅក្រាមពណ៌សសង្ស័យគ្រឿងញៀនចំនួន៨កញ្ចប់-កណ្តៀវ១និងទូរសព្ទចំនួន១១គ្រឿង។ក្រោយចាប់ខ្លួនជនសង្ស័យនិងវត្ថុតាងត្រូវនគរបាលជំនាញកសាងសំណុំរឿង​នឹងនាំខ្លួនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕ដោយៈវិចិត្រ