ប្រែសម្រួល៖សហការី
ឧត្តមសេនីយ៍អាម៉េរិកម្នាក់បានព្រមានកាលពីថ្ងៃពុធអោយមានការរៀបចំឲ្យបានលឿនក្នុងការទប់ទល់លើការចូលឈ្លានពានកោះតៃវ៉ាន់ពីសំណាក់ប្រទេសចិនកុម្មុយនិស្ត។
លោកឧត្តមសេនីយ David Berger ជាមេបញ្ជាការកងទ័ពជើងទឹកបានប្រាប់ក្រុមអ្នកយកព័ត៌មានថា “មនុស្សគ្រប់គ្នានៅជុំវិញគិតថាកន្លែងដែលយើងកំពុងស្ថិតនៅនេះមានក្តីសុខឬប្រសិនបើយើងផ្លាស់ទីតើវាមានអត្រាខុសគ្នាដូចម្តេច” ដូចជាការរៀបចំរបស់តៃវ៉ាន់ចឹង នេះបើយោងតាមសម្តីលោក Liz Friden ជាអ្នកសរសេរ អត្ថបទនៅមន្ទីរបញ្ចកោន Pentagon សម្រាប់ Fox News ។
តៃវ៉ាន់ ជាផ្លូវការ គឺជាសាធារណរដ្ឋចិន (ROC) មានទីតាំងនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចដែលត្រូវបានគ្រប់គ្រងដោយរដ្ឋឯករាជ្យមិនចំណុះចិនដីគោកទេ ចាប់តាំងពីឆ្នាំ ១៩៤៩ មកម្លេះ នេះបើយោងតាមក្រុមប្រឹក្សាទំនាក់ទំនងបរទេស។ ក៏ប៉ុន្តែមន្ត្រីចិនបានព្រមានខ្លាំងៗម្តងហើយម្តងទៀតថា ទោះបីជាមានការដឹកនាំប្រកបដោយឯករាជភាពក៏ដោយក៏ពួកគេនៅតែចាត់ទុកថាតៃវ៉ាន់គឺជាផ្នែកមួយរបស់ចិនដែលមិនអាចបំបែកខ្លួនពីចិនបានឡើយ។
កាលពីខែតុលាឆ្នាំមុន ប្រធានាធិបតីចិនលោក Xi Jinping បាននិយាយប្រកបដោយក្តីមោទនៈថានឹង “ធ្វើការបង្រួបបង្រួមដោយសន្តិវិធី” ជាមួយតៃវ៉ាន់ ទោះបីជាលោកបានបញ្ជាក់យ៉ាងនេះក៏ដោយ ក៏ប្រទេសចិននឹង “មិនសន្យាថានឹងបោះបង់ចោលការប្រើប្រាស់កម្លាំងនោះទេ” ក្នុងការប្រឆាំងនឹងតៃវ៉ាន់នោះ។ សមយុទ្ធយោធារបស់ចិននៅជិតកោះតៃវ៉ាន់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានបង្កឲ្យមានការពិភាក្សាថាតើសង្គា្រមនឹងកើតឡើងនៅពេលណា ចិនអាចនឹងចាត់វិធានការយ៉ាងខ្លាំងក្លាបំផុតប្រឆាំងនឹងកោះមួយនេះទេ?
ក្រោយពេលប្រធានសភាអាម៉េរិក Nancy Pelosi បានមកធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់កាលពីដើមខែសីហា ក្នុងដំណើរទេសចរណ៍ជុំវិញអាស៊ី ដែលលោកស្រីមិនបានបញ្ជាក់មុនពេលមកដល់កោះនេះទេជាការឆ្លើយតបប្រទេសចិនបានប្រកាសថាខ្លួននឹងធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់ហ៊ុមព័ទ្ធកោះតៃវ៉ាន់ ។ មន្ត្រីចិនបានប្រតិកម្មយ៉ាងខ្លាំងប្រឆាំងនឹងដំណឹងនេះខណៈដែលរបាយការណ៍ព័ត៌មាននេះមិនបានបញ្ជាក់ច្បាស់លាស់អំពីដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់របស់លោក Pelosi ហើយក៏មិនបានផ្សព្វផ្សាយជាសាធារណៈមុនការធ្វើដំណើរនោះទេ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយនៅពេលនោះថា “សហរដ្ឋអាម៉េរិក មិនត្រូវរៀបចំឲ្យប្រធាសភា Pelosi ធ្វើដំណើរទៅកាន់កោះតៃវ៉ាន់នឹងត្រូវតែបញ្ឈប់ទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់” ។ “ប្រសិនបើភាគីអាម៉េរិកនៅតែទទូចធ្វើផ្ទុយពីនេះ ចិននឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។ សហរដ្ឋអាម៉េរិកត្រូវតែទទួលខុសត្រូវទាំងស្រុងចំពោះផលវិបាកដែលអាចកើតមានឡើង”។
- ព័ត៌មានប្រចាំសប្តាហ៏
ជាក់ស្តែង Pelosi មិនបានស្តាប់ការព្រមាននេះទេ ហើយនៅពេលគាត់មកដល់កោះតៃវ៉ាន់ អ្នកនាំពាក្យបញ្ជាការដ្ឋានភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន លោក វរសេនីយ៍ឯក Shi Yi បាននិយាយថា ការធ្វើសមយុទ្ធដោយសារមានការបង្កហេតុគឺ “សំដៅទៅលើសហរដ្ឋអាម៉េរិក”។ ការកើនឡើងកំដៅដ៏គួរឲ្យបារម្ភនាពេលថ្មីៗនេះលើបញ្ហាតៃវ៉ាន់ ដូចជាការព្រមានដ៏ធ្ងន់ធ្ងរពីកងកម្លាំងចិនលើ ‘ការស្វះស្វែងរកឯករាជ្យភាពរបស់តៃវ៉ាន់’ ។
ប្រធានាធិបតីអាម៉េរិកលោក Joe Biden បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CBS ៦០ Minutes ក្នុងខែកញ្ញាថា សហរដ្ឋអាម៉េរិកនឹងការពារកោះតៃវ៉ាន់នៅក្នុងព្រឹត្តិការណ៍ “ដែលមានការវាយប្រហារណាមួយដែលមិនធ្លាប់មានពីមុនមក” ។ យ៉ាងណាក៏ដោយ លោក Colin Kahl អនុរដ្ឋលេខាធិការផ្នែកគោលនយោបាយ ការពារជាតិរបស់មន្ទីរបញ្ចកោណ បានថ្លែងបន្ធូរបន្ថយអំពីការរំពឹងទុកលើការឈ្លានពានរបស់ចិនដែលថាវានឹងកើតមានឡើងមកលើកោះនេះកាលពីខែមុន។
លោក Kahl បាននិយាយនៅក្នុងព្រឹត្តិការណ៍មួយកាលពីថ្ងៃទី ៤ ខែវិច្ឆិការបស់ស្ថាប័ន Brookings Institution ថា “ខ្ញុំមិនគិតថានៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ពួកគេអាចនឹងឈ្លានពានតៃវ៉ាន់នោះទេ។
លោក Kahl បានបន្ថែមថា “ខ្ញុំមិនគិតថា Xi Jinping បានធ្វើការសម្រេចចិត្តដោយបង្ខំឲ្យមានការបង្រួបបង្រួមគ្នាឡើងវិញនោះទេ។ ប៉ុន្តែគាត់ពិតជាបានអំពាវនាវឲ្យយោធាបង្កើនសមត្ថភាពដើម្បីត្រៀមប្រយុទ្ធនៅចុងទសវត្សរ៍នេះ និងប្រហែលជានៅក្នុងឆ្នាំ ២០២៧” លោក Kahl បានថ្លែងដូច្នេះ។
អ្នកនាំពាក្យក្រសួងការពារជាតិអាម៉េរិក បានប្រាប់ Newsweek ថា សហរដ្ឋអាម៉េរិក “កំពុងចាត់វិធានការគ្រប់បែបយ៉ាង ដែលយើងអាចធ្វើទៅបានស្របតាមទស្សនៈធ្វើការររារាំងតាមផ្លួវការទូត ដើម្បីធានាឲ្យប្រាកដថា វានឹងមិនឈានដល់ការប៉ះទង្គិចផ្នែកយោធារវាងគ្នានោះទេ គោលនយោបាយទាំងនេះរបស់យើងគឺឈានទៅរកគោលដៅនោះហើយ។
អ្នកនាំពាក្យរូបនេះបាននិយាយថា “យើងដឹងច្បាស់ណាស់ថាយើងប្រឆាំងនឹងការផ្លាស់ប្តូរឯកតោភាគីចំពោះស្ថានភាពបច្ចុប្បន្នដែលបង្កឡើងពីភាគីណាមួយ ហើយយើងក៏រំពឹងថាការមិនយល់ស្របគ្នាលើការឆ្លងកាត់ច្រកសមុទ្រនឹងត្រូវបានដោះស្រាយដោយមធ្យោបាយសន្តិវិធី”។
កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាម៉រិក នៅក្នុងតំបន់នេះរួមមានការធ្វើឲ្យមានសេវាកម្មជាមួយបរិបទការពារជាតិរបស់តៃវ៉ាន់ ដែល “ជាការចាំបាច់ត្រូវរក្សាសមត្ថភាពការពារខ្លួនឲ្យបានគ្រប់ជ្រុងជ្រោយ” ។
អ្នកនាំពាក្យរូបនេះបាននិយាយថា “សហរដ្ឋអាម៉េរិកនឹងបន្តធ្វើការជាមួយឧស្សាហកម្មយោធាដើម្បីផ្តល់ ប្រព័ន្ធឧបករណ៍ការពារដល់តៃវ៉ាន់ឲ្យបានលឿនតាមដែលអាចធ្វើទៅបាន” ។
អ្នកនាំពាក្យរូបនេះ បានបន្ថែមថា នៅក្នុងការិយាល័យអនុរដ្ឋលេខាធិការក្រសួងការពារជាតិ សម្រាប់ការទិញប្រព័ន្ធឧបករណ៍ការពារ និងការធានានូវនិរន្តរភាពដែលត្រូវត្រួតពិនិត្យលើការទិញឧបករណ៍របស់ក្រសួងការពារជាតិ យើងមានក្រុមជំនាញឯកទេសផ្នែកអាវុធយុទ្ធភណ្ឌ ដែលអាចវាយតម្លៃលើលក្ខណៈសម្បត្តិផលិតកម្មសម្រាប់ប្រព័ន្ធអាវុធសំខាន់ៗដើម្បីកាត់បន្ថយឧបសគ្គលើផលិតកម្មប្រព័ន្ធអាវុធប្រភេទណាមួយនោះ៕
ប្រភព NEWSWEEK