កីឡា

Pajor ជួយ​ឱ្យ Wolfsburg ឡើង​វគ្គ ៨​ក្រុម នៅ Champions League ផ្នែក​នារី

ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញ Ewa Pajor ស៊ុតបាល់បញ្ចូលទីបាន ២គ្រាប់ ខណៈដែលក្រុម Wolfsburg បានយកឈ្នះក្រុម Roma ៤-២ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីកក់កៅអី ១ ក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រនៃ​ការប្រកួត នៅ​ក្របខ័ណ្ឌ UEFA Champions League ផ្នែក​នារី។

៥​ថ្ងៃបន្ទាប់ពីការប្រារព្ធខួប​គម្រប់​អាយុ ២៦ឆ្នាំ របស់ខ្លួន កីឡាការិនី Pajor ទម្លុះ​សំណាញ់​ទី​បាន នៅនាទីទី​២៤ និងនាទីទី៥៣ ដោយ​បានក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ ក្នុងការប្រកួតប្រជែង​ នា​រដូវកាលនេះ ជាមួយនឹងគ្រាប់បាល់ចំនួន ៦គ្រាប់។

កីឡាការិនី Sveindis Jane Jonsdottir និង Lena Lattwein ក៏បាន​រួម​ចំណែក​ម្នាក់ ១គ្រាប់​ដែរដែរ ខណៈដែលក្រុម​ម្ចាស់ជើងឯកឆ្នាំ២០១៣ និងឆ្នាំ​២០១៤ មកពីប្រទេសអាល្លឺម៉ង់ បានរំកិល​ឡើង​ទៅ​ឈរ​ទី១ ដោយ​មាន ១០ពិន្ទុពីការប្រកួតចំនួន ៤ដង ក្នុងពូល B។

ក្រុម Wolfsburg នាំមុខដាច់ ៣ពិន្ទុ​​លើ​ក្រុម Roma របស់​អ៊ីតាលី និង ៦ពិន្ទុលើ​ក្រុម Sankt Poelten បន្ទាប់ពីក្រុមអូទ្រីស ប្រកួត​បានត្រឹមស្មើ ១-១ នៅផ្ទះរបស់ក្រុម Slavia Prague របស់​ប្រទេស​សាររដ្ឋឆែក។ ក្រុម​លំដាប់​កំពូល​របស់​អាល្លឺម៉ង់មួយ​នេះ​ ឥឡូវ​នេះ ​បាន​ឈាន​ដល់​វគ្គ ​៨​ក្រុម​ចុងក្រោយ​ជា​លើក​ទី ១១រដូវកាល​ជាប់​ៗ​គ្នា៕