សេដ្ឋកិច្ច

ADB អនុម័ត​កញ្ចប់​ហិរញ្ញប្បទាន ៧៣ លាន​ដុល្លារ ជួយ​វិស័យ​ជលផល​សមុទ្រ​របស់​ក​ម្ពុ​ជា​

​ភ្នំពេញ​៖​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB) កាលពី​ថ្ងៃទី៨ ខែធ្នូបានអនុម័ត​កញ្ចប់​ហិរញ្ញប្បទាន ៧៣ លាន​ដុល្លារ ដើម្បី​បង្កើន​ភាព​ធន់​នឹង​អាកាសធាតុ និង​និរន្តរភាព​នៃ​ជលផល តំបន់ឆ្នេរ និង​សមុទ្រ​ក្នុងប្រទេស​កម្ពុជា​។​

​គម្រោង​ជលផល​តំបន់ឆ្នេរ និង​សមុទ្រ​ប្រកបដោយ​និរន្តរភាព នឹងត្រូវ​បានផ្តល់​ហិរញ្ញប្បទាន​ជា ប្រាក់ កម្ចី​ចំនួន ៤១ លាន​ដុល្លារ​ពី ADB ជំនួយឥតសំណង​ចំនួន ២២ លាន​ដុល្លារ​ពី​មូលនិធិ​អភិវឌ្ឍន៍អាស៊ី របស់ ADB និង​ប្រាក់កម្ចី​ចំនួន១០ លាន​ដុល្លារ​ពី​មូលនិធិ​ហេដ្ឋារចនា សម្ព័ន្ធ​អាស៊ានក្រោម​កញ្ចប់​ជំនួយASEAN Catalytic Green Finance Facility (ACGF)​របស់​វា​។ទីភ្នាក់ងារ​បារាំង​ដើម្បី​អភិវឌ្ឍន៍ (AFD) ក៏​នឹង​ផ្តល់​ជា​សហ​ហិរញ្ញប្បទាន​ប្រមាណ ២0 លាន​ដុល្លារ ដែល​នឹងត្រូវ​គ្រប់គ្រង​ដោយ ADB ផងដែរ​។ ។​

​លោក Alvin Lopez អ្នកឯកទេស​ជាន់ខ្ពស់​ផ្នែក​ធនធានធម្មជាតិ និង​កសិកម្ម​របស់ ADB ប្រចាំ តំបន់ អាស៊ីអាគ្នេយ៍​មានប្រសាសន៍ថា «​គម្រោង​នេះ​គឺជា​ការវិនិយោគ​ដ៏​សំខាន់​លើកដំបូង​របស់ ADB លើ វិស័យ ជលផល​សមុទ្រ ហើយក៏​ជា​ជំហាន​ដ៏​សំខាន់​មួយ​នៃ​ផែនការ​សកម្មភាព​សម្រាប់​មហាសមុទ្រ​ប្រកប ដោយ ផាសុខភាពនិង​សេដ្ឋកិច្ច​ពណ៌​ខៀវ​ប្រកបដោយ​និរន្តរភាព​។វា​ឆ្លើយតប​ទៅនឹង​យុទ្ធសាស្ត្រ​ សំខាន់ៗមួយចំនួន​របស់​រាជ​រដ្ឋាភិបាលរួមមានក្របខ័ណ្ឌ​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​វិស័យ​ជលផល២០១៥-២០២៤និង​សេចក្តីថ្លែង ការ​​ណ៍ ​របស់​រាជរដ្ឋាភិបាល​ស្ពី​ពី​គោលការណ៍​គន្លឹះ​ក្នុងការ​គ្រប់គ្រង​ជលផល សមុទ្រ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា (២០១៩)​សម្រាប់​ការគ្រប់គ្រង អភិរក្ស និង អភិវឌ្ឍ​ធនធាន ជល ផល សមុទ្រ​ប្រកបដោយ​និរន្តរភាព​។​» .

​អនុវិស័យ​ជលផល​គឺជា​ធាតុ​ផ្សំ​ដ៏​សំខាន់​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជាដែល​ស្មើនឹង៨% ទៅ១០% នៃ ផលទុនជាតិ​សរុប របស់​ប្រទេ​ស​​។ ជលផល​សមុទ្រ​មាន ១៣% នៃ​អនុវិស័យ ជលផល​ប៉ុន្តែ​ការ នេសាទ​លើស​កម្រិត និង​ហានិភ័យ​អាកាសធាតុ និង​គ្រោះមហន្តរាយ​បាន​នាំឱ្យមាន​ការថយចុះ​យ៉ាងខ្លាំងនៃ​បរិមាណ​ត្រីដែល​បាន​ជះឥទ្ធិពល​ដល់​សហគម​ន៍និង​អាជីវកម្ម​នៅតាម​ឆ្នេរសមុទ្រហើយ​បណ្តាល​ឱ្យ តម្លៃ​ត្រី​កើនឡើង​។​

​គម្រោង​នេះ​នឹង​ពង្រឹង​វិស័យ​ជលផល​សមុទ្រ​របស់​ក​ម្ពុ​ជា និង​គាំទ្រ​ដល់​ការរួមចំណែក​របស់​វា ដល់បរិមាណ​ត្រី​ទូទៅ ក៏ដូចជា​ដល់​ប្រព័ន្ធ​អេកូឡូស៊ី ក្នុង​ឈូង​សមុទ្រ​ថៃ​។ វា​នឹង​ជួយ​ឱ្យ​ខេត្ត​ជាប់មាត់ សមុទ្រ ចំនួន​បួន​របស់​កម្ពុជា​គឺ កំពត កែប កោះកុង និង ព្រះសីហនុ ឈាន​ចេញពី​ការធ្លាក់ចុះ​យ៉ាងគំហុក​នៃ វិស័យ ជលផល លើកកម្ពស់​ការចិញ្ចឹម​ត្រី​សមុទ្រ​ដោយ​និរន្តរភាព និង​លើកកម្ពស់​ទីតាំង​ប្រមូល​ទុក​ផល នេសាទ ដើម្បី​កែលម្អ​សុវត្ថិភាព​អាហារ​សមុទ្រ​។ មានការ​រំពឹងថា នៅក្រោម​គម្រោង​នេះ​ជលផល​ក្បែរ​ឆ្នេរ សមុទ្រ​ប្រហែល ៤០% នឹង​ត្រូវបាន​បង្កើតឡើង​វិញ​ទៅជា​សហគ្រាស​ប្រកបដោយ​ផលិតភាព និង និរន្តរភាព​។​

​គម្រោង​នេះ​នឹង​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ឯកជន​ដោយ​បើក​ឱ្យ​សហគមន៍​ឆ្នេរនិង​អាជីវកម្ម​ខ្នាតតូច ធ្វើ​ពិពិធ​កម្ម​ជីវភាព​រស់នៅ​របស់​ពួក​គាត់ ទទួលយក​កា​អនុវត្ត​ប្រកបដោយ​និរន្តរភាព និង​រីកចម្រើន​ទៅជា សហគ្រាស​រស់​រវើក​។ វា​ក៏​នឹង​គាំទ្រ​ដល់​ការពង្រឹង​សេដ្ឋកិច្ច​របស់​ស្ត្រី តាមរយៈ​ការបង្កើន​ការចូលរួម​របស់ ស្ត្រី​នៅក្នុង​សហគ្រាស​ខ្នាតតូច និង​មធ្យម​។ ជាទូទៅ គម្រោង​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់ អង្គការសហគមន៍​នេសាទ​ចំនួន ២៥ និង​សមាជិក​នៃ​តំបន់​ការពារ​សហគមន៍​ចំនួន ១៥ ដែលមាន​ចំនួន​ជិត ២0.000​គ្រួសារ ក៏ដូចជា​សហគមន៍​ឆ្នេរសមុទ្រ​ទាំងមូល​ដែលមាន​ប្រជាជន​ប្រហែល ២00,000 នាក់​។​

​ជំនួយ​របស់ ADB ក្រោម​គម្រោង​គាំទ្រ​ដល់​កំណើន និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​សំខាន់ៗ មួយចំនួន របស់​រដ្ឋាភិបាល​កម្ពុ​ជា រួមទាំង​ផែនការ​​ស្តារឡើងវិញ​ក្រោយ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ និង​របាយការណ៍ បច្ចុប្បន្នភាព​ការចូលរួមចំណែក​រប​ស់​ជាតិ ដើម្បី​អនុវត្ត​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្តីពី​ការ​ប្រែ ប្រួល អាកាសធាតុ ដែល​កំណត់​ភាព​ធន់​នឹង​អាកាសធាតុ​សម្រាប់​ជលផល​ធម្មជាតិ និង​ការស្ដារ​ឡើង វិញ​នូវ​អេកូឡូស៊ី​តំបន់ឆ្នេរ​ជា​អាទិភាព​ជាតិ​សម្រាប់​ការ​សម្រប​ខ្លួន​។ គម្រោង​នេះ​ស្របទៅនឹង​យុទ្ធសាស្ត្រ ភាពជា​ដៃគូ​ប្រចាំ​ប្រទេស​របស់ ADB ឆ្នាំ ២០១៩-២០២៣ សម្រាប់​កម្ពុជា​។​

​ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញា​ថា​នឹង​សម្រេច​ឱ្យបាន​នូវ វិបុលភាព បរិ​យា​ប័ន្ន ភាព​ធន់ និង និរន្តរភាព ក្នុង​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក ស្រប​ជាមួយនឹង​ការខិតខំ​ប្រឹងប្រែង ដើម្បី​លុបបំបាត់​ភាពក្រីក្រ ខ្លាំង​។ បង្កើត ឡើង​នៅ​ឆ្នាំ ១៩៦៦ ធនាគារ​នេះ​គ្រប់គ្រង​ដោយ​សមាជិក​ចំនួន ៦៨ ប្រទេស ដែល​ក្នុងនោះ មាន ៤៩ ប្រទេស មកពី​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក​៕ដោយៈសិរីមតី​