សន្ដិសុខសង្គម

សុំលុយប្រពន្ធទិញស្រាបៀរមិនបាន ទៅចងកសម្លាប់ខ្លួនក្នុងចម្ការ

ប៉ៃលិន៖បុរសម្នាក់បានសុំលុយពីប្រពន្ធទិញស្រាបៀរតែប្រពន្ធមិនព្រមឱ្យ ក៏ខឹងដើរទៅចងកសម្លាប់ខ្លួន​នៅដើមតាង៉ែនក្នុងចម្ការអ្នកភូមិមួយកន្លែងអត់មាននរណាដឹង។

មន្ត្រីនគរបាលក្រុងប៉ៃលិនបានឱ្យដឹងថា កាលពីយប់ថ្ងៃទី៨ ខែធ្នូ មានបុរសម្នាក់ធ្វើអត្តឃាត​ដោយចងកសម្លាប់ខ្លួននៅដីចម្ការដំឡូងម្តុំភ្នំវែង ស្ថិតក្នុងភូមិបតាំងស៊ូ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន។អត្តឃាតជនឈ្មោះ តឿ រិត អាយុ២៨ឆ្នាំ នៅភូមិ-សង្កាត់ខាងលើ។

មុនកើតហេតុ បុរសធ្វើអត្តឃាតបានសុំលុយប្រពន្ធទៅទិញស្រាបៀរយកមកផឹកតែប្រពន្ធមិនព្រមឱ្យ ទើបធ្វើឱ្យប្តីខឹងក៏ដើរចេញពីផ្ទះបាត់។បន្ទាប់មកក្រុមគ្រួសារបានដើររកដល់ចម្ការដំឡូងខាងជើងភ្នំវែង​ក៏ប្រទះឃើញបុរសរូបនោះធ្វើអត្តឃាតដោយចងកស្លាប់បាត់ទៅហើយ។

ក្រោយមកកម្លាំងនគរបាលជំនាញក្រុងប៉ៃលិនធ្វើកោសល្យវិច័យរួចបានបញ្ជាក់ថា អត្តឃាតជន​បានចងកសម្លាប់ខ្លួនឯងពិតមែន៕ដោយ៖វិចិត្រ