សន្ដិសុខសង្គម

ព្រលឹងអ្នកស្លាប់បាញ់ក្នុងក្រុងបាត់ដំបង បានសណ្ឋិតចូលរូបក្មេងស្រីម្នាក់

បាត់ដំបង៖ភាពភ្ញាក់ផ្អើលពេញរោងបុណ្យដែលព្រលឹងបុរសខ្មាន់កាំភ្លើងបាញ់សម្លាប់ក្នុងក្រុងបាត់ដំបងបានសណ្ឋិតចូលរូបក្មេងស្រីម្នាក់សុំជួបឪពុកម្តាយនិងប្រពន្ធដើម្បីសុំទោសផ្តាំផ្ញើចុងក្រោយ។

ក្រុមគ្រសារបានឱ្យដឹងថា ពេលកំពុងរៀបចំពីធីបុណ្យសពនៅថ្ងៃទី៩ ខែធ្នូនេះ វិញ្ញាណជនរងគ្រោះ​ឈ្មោះរឿង សារ៉ង អាយុ ២០ឆ្នាំ ដែលស្លាប់ បានមកសណ្ឋិតចូលរូបលើក្មេងស្រីម្នាក់ដោយទទូច​សុំមកជួបក្រុមគ្រួសារឪពុកម្តាយនិងប្រពន្ធផ្តាំផ្ញើចុងក្រោយឱ្យបងប្អូនថែរក្សាពុកម៉ែ ព្រមទាំងអ៊ំ​និងតាយាយផង។

ក្មេងស្រីដែលវិញ្ញាណអ្នកស្លាប់សុំឱ្យនាំពាក្យទៅប្រាប់ដល់ក្រុមគ្រួសារថា គោលបំណងចង់ផ្តាំផ្ញើ​លោកអ្នកមានគុណនិងចង់ឱបប្រពន្ធនាថ្ងៃក្រោយប្រសិនបើនាងម្ចាស់រូបមិនព្រមធ្វើតាមទេនឹងកាច់យកនាងទៅជាមួយហើយ។

ក្មេងស្រីម្ចាស់រូបបានយំរំអុកហើយស្ទុះទៅថ្វាយបង្គំឪពុកម្តាយ រួចសុំខមាទោស សុំលើកលែង​កំហុសឆ្គង​ដែលខ្លួនបានប្រព្រឹត្តកន្លងមក។ជាមួយនោះផ្តាំផ្ញើឱ្យសមត្ថកិច្ចតាមចាប់ជនបង្ក​យកមកផ្តន្ទាទោសតាមច្បាប់។បន្ទាប់មកវិញ្ញាណបុរស រឿង សារ៉ង បានទៅយំសោកឱប​ប្រពន្ធហើយបានពោលពាក្យថាបងលាអូនរហូតហើយ។

ការសន្ទនាក្នុងបរិយាកាសអាប់អួនិងទួញសោកទាំងវិញ្ញាណជនរងគ្រោះ និងទាំងសាច់ញាតិ អ្នកជិតខាងដែលចូលរួមក្នុងពិធីបុណ្យសពយ៉ាងទ្រហឹងអឺងកងមិនបានប៉ុន្មានផងវិញ្ញាណ បានសុំលាចាកចេញពីរូបក្មេងស្រីខាងលើបាត់ទៅ៕ដោយ: ព្រះអង្គខ្មៅ