អន្តរជាតិ

បុរសម្នាក់កំពុងនិយាយទៅកាន់ឃ្មុំត្រូវបានសត្វឃ្មុំព្រួតគ្នាទិចស្លាប់

ប្រែសម្រួល៖សហការី

បុរសម្នាក់ត្រូវបានឃ្មុំទិចឲ្យស្លាប់ខណៈដែលគាត់ព្យាយាមនិយាយទៅកាន់ឃ្មុំមួយសំបុកដែលគាត់ជឿថាវាចាប់កំណើតមកពីបុព្វបុរសគាត់នៅអាហ្វ្រិកខាងត្បូង។

Honeybees on a comb

Nkosentsha Njimbana មានអាយុ ៥៨ ឆ្នាំបានស្លាប់នៅផ្ទះ Zalara របស់គាត់នៅខាងក្រៅ Qonce កាលពីថ្ងៃទី ៥ ខែវិច្ឆិកា បន្ទាប់ពីគាត់បាននិយាយទៅកាន់ឃ្មុំក្នុងអំឡុងពេលប្រារព្ធពិធីអូមអាមតាមប្រពៃណីមួយរបស់គាត់។

នៅក្នុងវប្បធម៌របស់ជនជាតិអាហ្រ្វិកខ្លះមានជំនឿថាបុព្វបុរសពួកគេទៅលេងសាច់ញាតិដែលរស់នៅក្នុងរូបភាពជាសត្វឃ្មុំឬសត្វជីងចក់ជារឿយៗដើម្បីប្រាប់ក្រុមគ្រួសារឲ្យរៀបចំពិធីអូមអាមតាមប្រពៃណីដ៏ត្រឹមត្រូវមួយ។

ឃ្មុំធ្វើសម្បុកនៅក្នុងផ្ទះរបស់លោក Nkosentsha នៅ Eastern Cape ដែលបងប្រុសរបស់គាត់បាននិយាយថាគាត់បានជឿថាជានិមិត្តសញ្ញាបុព្វបុរសរបស់គាត់បានមកលេងគាត់។

អ្នកនាំពាក្យផ្នែកប្រពៃណីវប្បធម៍ លោក Loyiso Tusvu បាននិយាយទៅកាន់ News ២៤ ថាវាជាឧប្បត្តិហេតុបង្ហាញពីកំហឹងរបស់បុព្វបុរស។

បន្ទាប់ពីបានពិគ្រោះជាមួយ sangoma ដែលជាគ្រូបុរាណដែលចេះអូមអាមតាមបែបប្រពៃណីក្នុងចំណោមប្រជាជន Zulu Nkosentsha គាត់បានត្រឡប់ទៅធ្វើពិធីអូមអាម ‘ukugxotha iinyosi’ ដែលត្រូវបានគេស្គាល់ថាជាការបំបែកសំបុកឃ្មុំ ដើម្បីព្យាយាមបកស្រាយសាររបស់បុព្វបុរសពួកគេ។

Nqevu បាននិយាយថាការមិនចេះភាសាររបស់បុព្វបុរសអាចបណ្តាលឲ្យវាបកមកទិចគាត់។

លោក Mandla បងប្រុសរបស់បុរសនោះបាននិយាយថា “នេះគឺជារឿងខ្លោចផ្សារបំផុតដែលមិនធ្លាប់មានចំពោះគ្រួសាររបស់យើង” យើងមិនយល់ទេថាហេតុអ្វីបានជាបុព្វបុរសខឹងគាត់យ៉ាងនេះ ប៉ុន្តែគាត់ក៏បានអញ្ជើញពួកគេត្រឡប់ទៅផ្ទះវិញ។ គាត់មិនដែលព្យាយាមដេញពួកគេចេញដោយកំហឹងនោះទេ។’

វិញ្ញាណដូនតាក៏អាចចាប់កំណើតជាជីងចក់វិញដែរ នេះបើតាមគ្រូបុរាណ។

Nqevu បាននិយាយថា នៅពេលដែលដង្កូវទឹក ឬឃ្មុំចូលផ្ទះ ក្រុមគ្រួសារត្រូវតែពិគ្រោះជាមួយគ្រូបុរាណ ដើម្បីយល់ដឹងពីពិធីអូមអាមដែលត្រូវធ្វើ។

វិធីសាស្រ្តមួយគឺសម្រាប់មេគ្រួសារ ទៅរកសម្បុកឃ្មុំជាមួយកែវភេសជ្ជៈសូដា ស្ករសដាក់ក្នុងចានឆ្នាំង និងស្រាបៀមួយកែវ ហើយដាក់វានៅមុខសម្បុកឃ្មុំ។

ការរៀបចំពិធីអូមអាមត្រូវចំណាយច្រើន ដោយគ្រួសារត្រូវសន្សំលុយរាប់ខែដើម្បីទិញតង្វាយ។

សហគមន៍ Xhosa ដែលរួមទាំងអតីតមេដឹកនាំអាហ្វ្រិកខាងត្បូង Nelson Mandela ប្រើឱសថបុរាណ ក៏ដូចជាពិធីមួយចំនួនដូចជា ការកាត់ស្បែកប្រដាប់ភេទជាដើម។

‘នេះជាពិធីស្វាគមន៍ បើជាជនជាតិ Xhosa អ្នកមិនរត់ទៅណាទេ នេះជាពាក្យឧបកិច្ចហើយផ្ទុយទៅវិញគាតបានហៅបុគ្គលិកក្រុងមកយកឃ្មុំចេញ ព្រោះគេថាឃ្មុំមកលេងរួចហើយ”

លោកបានបន្តថា ក្រុមគ្រួសារបន្ទាប់មកធ្វើស្រា umqombothi ដែលជាប្រភេទស្រាបៀរបុរាណ ដែលត្រូវចំណាយពេលប្រហែល ៤ ថ្ងៃដើម្បីត្រៀមខ្លួនជាស្រេច មុននឹងផ្តល់ដល់ឃ្មុំ។

ឃ្មុំត្រូវបានគេឧបកិច្វថាបានហោះហើរទៅឆ្ងាយនៅក្នុងពិធី ប៉ុន្តែផ្ទុយទៅវិញវាបែជាមកទិច Njimbana ។

Nqevu បាននិយាយថា នេះទំនងជាដោយសារតែក្រុមគ្រួសារប្រហែលជាប្រញាប់ពេកក្នុងការកម្ចាត់ឃ្មុំដោយមិនបានព្យាយាមស្វែងយល់ឲ្យបានពេញលេញពីសាររបស់ដូនតា។

អ្នកនាំពាក្យប៉ូលិស Eastern Cape លោក Brigadier Thembinkosi Kinana បាននិយាយថា ប៉ូលិស Tamara បានបើកការស៊ើបអង្កេតមួយ។

សាលាក្រុង Buffalo City Metro បានជំរុញឲ្យប្រជាជនហៅអង្គភាពសមុទ្រ និងសួនសត្វរបស់ខ្លួន យកឃ្មុំចេញពីផ្ទះរបស់ពួកគេ។

Siani Tinley អ្នកគ្រប់គ្រងទូទៅរបស់ Metro សម្រាប់បរិក្ខារសមុទ្រ និងសួនសត្វ បាននិយាយថា ការជួលអ្នកបោសសម្អាតឃ្មុំដែលមានជំនាញវិជ្ជាជីវៈ ឬអ្នកថែទាំឃ្មុំ គឺជាវិធីតែមួយគត់ដើម្បីកម្ចាត់ឃ្មុំដោយសុវត្ថិភាព។

Tinley បាននិយាយថា “ទាំងសត្វ និងមនុស្សត្រូវបានសម្លាប់ដោយការទិចរបស់ឃ្មុំច្រើនពេក ហើយសត្វឃ្មុំចាប់ផ្តើមរាតត្បាតយ៉ាងលឿននៅពេលដែលមនុស្សដែលគ្មានបទពិសោធប្រើប្រាស់ថ្នាំពុល ឬសារធាតុផ្សេងទៀតដើម្បីយកពួកវាចេញ” ។

‘អ្នកចិញ្ចឹមឃ្មុំដឹងពីរបៀបនិយាយទៅកាន់សត្វឃ្មុំ និងវិធីផ្លាស់ប្តូរទីតាំងពួកវាតាមរបៀបដែលមិនប៉ះពាល់ដល់បរិស្ថាន។’

ទ្រនិចសត្វឃ្មុំច្រើនតែមានពិស phospholipase ដែលអាចបណ្តាលឲ្យមានការកកឈាម។

ការទិចច្រើនមេអាចបណ្តាលឲ្យស្លាប់ក្នុងរយៈពេលកន្លះម៉ោងដោយគ្មានការព្យាបាលដោយសាពិសធ្វើឲ្យថប់ដង្ហើម អណ្តាតហើម ចង្អោរ សន្លប់ និងអាចស្លាប់ជាយថាហេតុ ៕