អន្តរជាតិ

បន្ទាន់៖ ឆេះមជ្ឈមណ្ឌលផ្សារទំនិញរុស្ស៊ីនៅទីក្រុងមូស្គូ នៅថ្ងៃសុក្រនេះ

ភ្នាក់ងារពន្លត់អគ្គិភ័យរុស្ស៊ីកំពុងញាប់ដៃញាប់ជើង ខណៈអគ្គិភ័យបានឆាបឆេះមជ្ឈមណ្ឌលផ្សារទំនិញ​មួយកន្លែងទំហំ៧០០០ម៉ែត្រក្រឡានៅជាយទីក្រុងមូស្គូថ្ងៃសុក្រនេះ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន AFP បានឲ្យដឹងថា ហេតុការណ៍អគ្គិភ័យដ៏សម្បើមនេះបានកើតឡើង​នៅឯផ្សារទំនិញរុស្ស៊ី ឈ្មោះ Mega Khimki ចម្ងាយប្រហែល ៧ គីឡូម៉ែត្រពីអាកាសយានដ្ឋាន Sheremetyevo នៃទីក្រុងមូស្គូនៅថ្ងៃសុក្រទី ៩ ខែធ្នូ ឆ្នាំ២០២២។ ក្រសួងស្ថានការណ៍គ្រាអាសន្ន​របស់រុស្ស៊ីបាននិយាយនៅលើ Telegram ថា “ក្រុមពន្លត់អគ្គិភ័យកំពុងពន្លត់ភ្លើងដែលមានទំហំ ៧០០០ ម៉ែត្រក្រឡាយ៉ាងមមាញឹកជាទីបំផុត”។ ព័ត៌មានបឋម មិនមានរបាយការណ៍ស្លាប់និងរបួសនោះទេ ខណៈមូលហេតុនៃការឆេះត្រូវបានសន្និដ្ឋានថាមានអ្នកលួចដុត កំពុងស៊ើបអង្កេត។

ជុំវិញព័ត៌មានទាន់ហេតុការណ៍នេះ មិនមានប្រភពណាបានប៉ាន់ស្មានថាជាស្នាដៃ​របស់​ខាងអ៊ុយក្រែនទេ៕

ប្រភព៖ ​  AFP

ប្រភពរូប៖AFP
ប្រែសម្រួល៖សុខ តុលា