សន្ដិសុខសង្គម

បញ្ជូនឪពុកប៉ុនប៉ងរំលោភសេពសន្ថវៈកូនស្រីបង្កើតទៅតុលាការ

ភ្នំពេញ​៖​កម្លាំង​នគរបាលខណ្ឌ​កំបូល បានចាប់ឪពុកប៉ុនប៉ងរំលោភសេពសន្ថវៈកូនស្រីបង្កើត យកទៅសាកសួរ ហើយបញ្ជូនទៅតុលាការដើម្បីចាត់តាមច្បាប់។

សមត្ថកិច្ចបានឱ្យដឹងថា​ ​​ក្រោយបញ្ចប់នីតិវិធី កម្លាំងជំនាញព្រហ្មទណ្ឌបានបញ្ជូន​ឪពុកប៉ុនប៉ងរំលោភសេពសន្ថវៈកូនស្រីបង្កើតទៅតុលាការ​រាជធានី​ភ្នំពេញនៅថ្ងៃទី៩​ ខែធ្នូ​នេះដើម្បី​អនុវត្ត​តាម​​ច្បាប់​។កាលពីថ្ងៃទី៦ ខែធ្នូ បុរសជាឪពុកអាយុ ៥៥ឆ្នាំ ជាកម្មករ បានទូរសព្ទហៅកូនស្រីអាយុ២៦ឆ្នាំ កំពុងធ្វើការនៅរោងចក្រប្រាប់ថាគាត់មិនស្រួលខ្លួន។

ក្រោយទទួលទូរសព្ទ កូនស្រីក៏បានចេញពីធ្វើការនាំឪពុកទៅបន្ទប់ជួលស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល ។លុះពេលទៅដល់បន្ទប់ ឪពុកក៏បានធ្វើសកម្មភាពប៉ុនប៉ងរំលោភ សេពសន្ថវៈតែមិនបានសម្រេច ត្រូវប្រជាពលរដ្ឋរាយការណ៍ទៅលេខ១១៧ នគរបាលក៏ចុះឃាត់ខ្លួន ឪពុករូបនោះយកទៅសាកសួរ។ក្រោយបញ្ចប់ការសាកសួរ កម្លាំងជំនាញព្រហ្មទណ្ ឌបានកសាងដំណុំរឿងបញ្ជូនជនសង្ស័យបន្តតាមនីតិវិធី៕ដោយ៖វិចិត្រ