សន្ដិសុខសង្គម

ត្រៀមបញ្ជូនជនសង្ស័យ២នាក់ ជាមួយគ្រឿងញៀនទៅតុលាការ

រតនគិរី៖កម្លាំងនគរបាលខេត្តបានបង្រ្កាបករណីជួញដូរគ្រឿងញៀន ដោយចាប់ជនសង្ស័យ​ប្រុសស្រី​ចំនួន២នាក់ និងរៀបចំសំណុំរឿងត្រៀមបញ្ជូនទៅតុលាការ។

សមត្ថកិច្ចខេត្តរតនគិរីបានឱ្យដឹងថា នគរបាលផ្នែកប្រឆាំងគ្រឿងញៀនខេត្តរតនគិរី កាលពីល្ងាចថ្ងៃទី៨ ខែធ្នូ បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់នៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។ជនសង្ស័យប្រុសស្រី២នាក់ឈ្មោះ ហ៊ង សុធន អាយុ ៣៩ ឆ្នាំ នៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។ឈ្មោះគង់ ចន្ធូ ភេទស្រី អាយុ២៩ឆ្នាំ នៅភូមិរកាខ្នុរ ឃុំរកាខ្នុរ ខេត្តក្រចេះ។

ក្នុងនោះដកហូតវត្ថុតាង​មាន៖ គ្រឿងញៀនមេ​តំ​ហ្វេ​តា​មីន​ចំនួន៥ថង់ធំទម្ងន់៥៨,៦៥ក្រាម,លុយចំនួន២៥០.០០០រៀល, អាវុធ​កែច្នៃ១ដើមគ្រាប់មួយចំនួន, ជញ្ជីងថ្លឹងគ្រឿងញៀន១,​ទូរសព្ទ១គ្រឿងនិងថង់សម្រាប់ច្រក។ក្រោយពីឃាត់ខ្លួននិងសាកសួរ ជនសង្ស័យរួមទាំងវត្ថុតាង​ត្រូវបាននគរបាលខេត្ត​កសាងសុំណុំរឿងត្រៀមបញ្ជូនទៅតុលាការ៕ដោយ៖វិចិត្រ