អន្តរជាតិ

ចិននិងអារ៉ាប៊ីសាអូឌីតចុះកិច្ចព្រមព្រៀងយុទ្ធសាស្រ្ត ខណៈអាម៉េរិកឃ្លាំមើល

ប្រទេសចិននិងអារ៉ាប៊ីសាអូឌីតនៅសប្តាហ៍នេះ បានចុះហត្ថលេខាកិច្ចព្រមព្រៀងយុទ្ធសាស្រ្តជាមួយគ្នា ខណៈសហរដ្ឋអាម៉េរិកកំពុងឃ្លាំមើលយ៉ាងដិតដល់។

យោងតាមប្រភពសារព័ត៌មានអន្តរជាតិធំៗ ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា លោកស៊ីជីនពីង ប្រធានាធិបតីចិន និងព្រះរាជាអារ៉ាប៊ីសាអូឌីត Mohammed bin Salman បានចុះហត្ថលេខារួមគ្នាលើ “កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ” បន្ទាប់ពីភាគីចិនត្រូវបានអមដំណើរទៅកាន់វិមាន Yamamah ដោយឆ្មាំរាជវង្សអារ៉ាប៊ីសាអូឌីតជិះសេះ និងកាន់ទង់ជាតិចិន ព្រមទាំងទង់ជាតិអារ៉ាប៊ីសាអូឌីត។ ក្នុងអំឡុងជំនួបកំពូលផ្លូវរដ្ឋនេះ ព្រះអង្គម្ចាស់ Salman ដែលជាអ្នកគ្រប់គ្រងផ្ទាល់ក្រុមហ៊ុននាំចេញប្រេងដ៏ធំបំផុតរបស់ពិភពលោកបានស្វាគមន៍លោក Xi ដោយភាពកក់ក្ដៅគួរឲ្យកត់សម្គាល់នៅក្នុងព្រះវាជវាំង។

មេដឹកនាំចិនក៏បានប្រកាសថា “យុគសម័យថ្មី” នៅក្នុងទំនាក់ទំនងរដ្ឋទាំងពីរ បង្កើនកិច្ចសហប្រតិបត្តិការ​យុទ្ធសាស្រ្តរវាងប្រទេសទាំងពីរ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ  អារ៉ាប៊ីសាអូឌីត កិច្ចព្រមព្រៀងដែលភាគី​ទាំងពីរត្រូវចុះហត្ថលេខាមានតម្លៃប្រហែលជិត ៣០ ពាន់លានដុល្លារ  និងច្រើនពាន់លានដុល្លារទៀតជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei ដែលទាក់ទង​ទៅនឹងកុំព្យូទ័រ មជ្ឈមណ្ឌលទិន្នន័យ និងការសាងសង់សំណង់បច្ចេកវិទ្យាខ្ពស់នៅក្នុងទីក្រុងរបស់ Saudi Arabia។

យ៉ាងណាមិញ ស្ថិតក្រោមការឃ្លាំមើលយ៉ាងដិតដល់ មន្ត្រីសន្តិសុខរបស់សហរដ្ឋអាម៉េរិកបានព្រមានថា ឧបករណ៍ពីម៉ាកយីហោចិនដូចជា Huawei មិនល្អប្រើទេ ពិសេសដូចជាបណ្តាញឥតខ្សែជំនាន់ទីប្រាំ ឬហៅថា (5G) ដែលមានលក្ខណៈប្រមូលព័ត៌មានផ្ទៃក្នុងរបស់ជាតិ៕

ប្រភព៖ ​ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា