សន្ដិសុខសង្គម

ចាប់បានក្រុមបាញ់កាំភ្លើងនៅបាត់ដំបង បណ្តាលឱ្យស្លាប់ម្នាក់ របួស២នាក់

បាត់ដំបង៖ក្រោយមានសកម្មភាពបាញ់កណ្តាលក្រុងបាត់ដំបងបណ្តាលឱ្យស្លាប់ម្នាក់និងរបួស២នាក់មកនោះ សមត្ថកិច្ចតាមចាប់ជនង្ស័យបាន២នាក់នៅក្រុងប៉ោយប៉ែត។

មន្ត្រីនគរបាលបានឱ្យដឹងថា ជនសង្ស័យដែលបាញ់លើក្រុមជនរងគ្រោះនោះ ត្រូវបានកម្លាំងជំនាញខេត្ត បាត់ដំបងសហការជាមួយនគរបាលខេត្តបន្ទាយមានជ័យចាប់បាន២នាក់នៅល្ងាចថ្ងៃដដែលនិងបន្តនីតិវិធី។ចំណែកបក្ខពួកសេសសល់ សមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនយកមកអនុវត្តតាមច្បាប់។

មន្ត្រីដដែលបានបន្តថា ករណីបាញ់ប្រហារគ្នានេះបានកើតឡើងនៅម្តុំមាត់សួនច្បារមាត់ស្ទឹងសង្កែ ក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ខេត្តបាត់ដំបង វេលាម៉ោង៤ទៀបភ្លឺថ្ងៃទី៨ ខែធ្នូ ។ជនសង្ស័យឈ្មោះ ហូ គឹមហៀង ហៅចយ អាយុ ២៣ឆ្នាំនិងឈ្មោះ កែវ បញ្ញា អាយុ២៨ឆ្នាំ នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ណែកអ្នកស្លាប់ឈ្មោះរឿង សារ៉ង អាយុ២០ឆ្នាំ នៅសង្កាត់ក្តុលដូនទាវ ខេត្តបាត់ដំបង។ទាំង២នាក់ក៏ដូចជាបក្ខពួកកន្លងមកធ្លាប់រាប់អានគ្នា ហើយមានមិត្តស្រីម្នាក់ដើរលេងជាមួយគ្នា។រីឯអ្នករងរបួស២នាក់មិនទាន់ស្គាល់ឈ្មោះ។

រហូតចុងក្រោយជនរងគ្រោះបានប្រចណ្ឌនឹងសង្សាររបស់ខ្លួនជាមួយជនសង្ស័យដែលធ្លាប់បបួលបាញ់តទល់គ្នាមួយលើកជា២លើក។ទីបំផុតនៅព្រឹកថ្ងៃកើតហេតុ ពួកគេបានណាត់ជួបគ្នាម្តងទៀតដើម្បី ជម្រះគំនុំភ្លើងប្រចណ្ឌដែលកើតមានទាំងអស់ចេញម្តង៕ដោយ៖ព្រះអង្គខ្មៅ