សន្ដិសុខសង្គម

រថយន្តដឹកជ្រូក​បើកលឿន​ ដល់ផ្លូវកោង​ជ្រុលធ្លាក់​ចូល​ប្រឡាយទឹក

ស្វាយរៀង​៖រថយន្តដឹកជ្រូកបានបើកយ៉ាងលឿន ដល់ផ្លូវកោងក៏ជ្រុលធ្លាក់ចូលប្រឡាយទឹក​តែមិនមានគ្រោះថ្នាក់ដល់ជីវិតមនុស្សទេ។ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើងនៅ​ត្រង់​ផ្លូវកែង​ខាង​មុខ​ខ្លោង​ទ្វារ​វត្ត​ពពែ​ត​ចាស់​ ស្ថិត​នៅ​ភូមិ​ថ្នល់កែង ឃុំ​ពពែ​ត ​ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង កាលពីរំលងអាធ្រាត្រចូលថ្ងៃទី៨ ធ្នូឆ្នាំ២០២២។

មន្ត្រីមូលដ្ឋានបាន​ឱ្យ​ដឹង​ថា មុនកើតហេតុមានរថយន្ត​មួយគ្រឿង​​ប្រភេទ​១​បាំង​កន្លះ​ដឹក​សត្វ​ជ្រូក​រស់​ពី​ដេប៉ូ​ឃុំ​តា​សួ​ស ​ស្រុក​ស្វាយ​ជ្រំទៅ​ដាក់​នៅ​ដេប៉ូ​ស្រុក​រមាស​ហែក។ពេល​ត្រឡប់​មក​វិញ​បើក​លើ​ថ្នល់ជាតិ​លេខ​១ សង្ស័យតៃកុងងោក​បើក​ក្នុងល្បឿន​លឿន​ផងនោះ មក​ដល់​ផ្លូវ​កោងយក​ចង្កូត​មិន​ទាន់​បណ្តាល​ឱ្យ​ធ្លាក់​ចូល​ក្នុង​​ប្រឡាយទឹក​​តែ​ម្តង។

ក្រោយកើតហេតុកណ្តាល​អ​ធ្រា​ត្រ​អ្នកបើកបរ​និង​អ្នក​រួម​ដំណើរ​បាន​បើកទ្វា​រររថយន្ត​ចេញ​ទាំង​ការតក់ស្លុតបំផុត។លុះ​ព្រឹក​ឡើង​ទើប​សមត្ថកិច្ច​ចុះមក​ពិនិត្យ​៕ដោយ៖វិចិត្រ