សន្ដិសុខសង្គម

ម៉ូតូ៣គ្រឿងបុកបន្តគ្នាពេញទំហឹង បណ្តាលឱ្យមនុស្ស៥នាក់រងរបួស

បាត់ដំបង៖គ្រោះថ្នាក់ចរាចរមួយបានកើតឡើងរវាងម៉ូតូ៣គ្រឿងបើកបុកបន្តគ្នាពេញទំហឹង បណ្តាលឱ្យមនុស្ស៥នាក់រងរបួស ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

មន្ត្រីនគរបាលខេត្តបាត់ដំបងបានឱ្យដឹងថា កាលពីយប់ថ្ងៃទី៧ ខែធ្នូ មានគ្រោះថ្នាក់ចរាចរដោយម៉ូតូ៣គ្រឿងបើកបុកបន្តគ្នាពេញទំហឹង បណ្តាលឱ្យមនុស្ស៥នាក់រងរបួស។ហេតុការណ៍នោះនៅតាមផ្លូវដងស្ទឹងសង្កែ ត្រង់ខ្លោងទ្វារវត្តពោធិ៍ ស្ថិតក្នុងភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ។

មុនកើតហេតុ គេឃើញម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខបាត់ដំបង1AN-7908 បើកពីត្បូងទៅជើង ។លុះមកដល់កន្លែងខាងលើបានបត់ស្រាប់តែមានម៉ូតូម៉ាកហុងដាឃ្លីកផ្លាកលេខបាត់ដំបង 1AQ-4122 មកពីក្រោយបុកពេញទំហឹងបណ្តាលឱ្យម៉ូតូហុងដាឌ្រីមជ្រុលបុកម៉ូតូ១គ្រឿងទៀតម៉ាក PCX ផ្លាកលេខ1AN-2932 បណ្តាលឱ្យដួលរដូករណែលលើផ្លូវរងរបួសចំនួន៥នាក់។ចំណែកម៉ូតូខូចខាតយ៉ាងដំណំទាំង៣គ្រឿង។

បន្ទាប់មកសមត្ថកិច្ចបានចុះវាស់វែងនិងយកម៉ូតូទៅរក្សាទុកនៅនគរបាលចរាចរណ៍ខេត្តដើម្បីរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយពេលក្រោយ៕ដោយ៖វិចិត្រ