សន្ដិសុខសង្គម

ចាប់បានជនសង្ស័យម្នាក់ដែលបាញ់សម្លាប់មនុស្សនៅកលណ្តាលក្រុងបាត់ដំបង

ដោយៈ ព្រះអង្គខ្មៅ

បាត់ដំបង៖ ក្រុមជនសង្ស័យជាក្មេងទំនើងដែលប្រើអាវុធខ្លីទំនើបបាញ់ប្រហារជាង ១០គ្រាប់នៅក្រុងបាត់ដំបងកាលពីទៀបភ្លឺថ្ងៃទី៨ ធ្នួឆ្នាំ២០២២ បណ្តាលឲ្យស្លាប់ម្នាក់ របួល២នាក់នោះសមត្ថកិច្ចបានចាប់ខ្លួនបានម្នាក់ហើយ។

មន្រ្តីនគរបាលខេត្តបាត់ដំបងបានបញ្ជាក់ឲ្យដឹងថា មុខសញ្ញាជនសង្ស័យដែលបាញ់លើក្រុមជនរងគ្រោះកាលពីទៀបភ្លឺ ថ្ងៃទី ០៨ ខែវិច្ឆិកា នេះត្រូវបានកម្លាំងជំនាញស្នងការនគរបាលខេត្តបាត់ដំបង សហការជាមួយកម្លាំងបង្ក្រាបរបស់ស្នងការខេត្តបន្ទាយមានជ័យកំណត់មុខសញ្ញាឃាត់ខ្លួនបានម្នាក់ហើយនៅរសៀលថ្ងៃទី៨ធ្នួ។

ចំពោះមុខកម្លាំងការិយាល័យជំនាញកំពុងសាកសួរ រីឯបក្ខពួកឯទៀតសមត្ថកិច្ចកំពុងបន្តស្វែងរកតាមចាប់ខ្លួន។

ជនសង្ស័យឈ្មោះក្នុងបណ្តាញសង្គម តុង តុង ចំណែកឯជនរងគ្រោះដែលស្លាប់ឈ្មោះរឿង សារ៉ង ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិកន្ទួត សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ អ្នកទាំង២ក៏ដូចជាបក្ខពួក កន្លងមកធ្លាប់មានទំនាក់ទំនងរាប់អានគ្នា ហើយមានមិត្តស្រីម្នាក់ដើរលេងជាមួយគ្នាថែមទៀតផង។ រហូតចុងក្រោយជនរងគ្រោះបានប្រចណ្ឌនឹងសង្សាររបស់ខ្លួនជាមួយជនសង្ស័យដែលធ្លាប់បបួលបាញ់តទល់គ្នាមួយលើកជាពីរលើក។ ទីបំផុតនៅព្រឹកថ្ងៃកើតហេតុពួកគេបានណាត់ជួបគ្នាម្តងទៀតដើម្បីជំរះគំនុំភ្លើងប្រចណ្ឌដែលកើតមានទាំងអស់ចេញ។

ករណីបាញ់បណ្តាលឲ្យស្លាប់និងរបួសនេះគឺបានកើតឡើងនៅវេលាម៉ោង ៤:០០នាទីទៀបភ្លឺព្រឹក ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២២ ត្រង់ចំណុចមាត់សួនច្បារនាមាត់ស្ទឹងសង្កែ ក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង៕