សុខភាព

កុំចេះតែហ៊ាន ! ស្រ្តីជនជាតិអៀរឡង់ម្នាក់សាក់គ្រាប់ភ្នែកខ្លួនឯងទីបំផុតត្រូវពិការភ្នែកម្ខាង

ប្រែសម្រួល៖ តុលា

ស្រ្តីជនជាតិអៀរឡង់ម្នាក់បានសាក់គ្រាប់ភ្នែករបស់ខ្លួនយកស្តាយតាមតារាម៉ូឌែលអូស្រ្តាលី ខណៈនៅទីបំផុតចុងក្រោយត្រូវបានពិការភ្នែកម្ខាងគួរឲ្យអាណិត។

ស្រ្តីរូបនេះមានឈ្មោះ Anaya Peterson អាយុ ៣២ឆ្នាំ រស់នៅទីក្រុង Belfast អៀរឡង់ខាងជើង។ យោងតាម Kennedy News នាងបានបាត់បង់ភ្នែកម្ខាង បន្ទាប់ពីបានទទួលសេវាកម្មសាក់គ្រាប់ភ្នែកពណ៌ខៀវ និងស្វាយអស់រយៈពេលបីសប្តាហ៍។

ស្រ្តីរងគ្រោះបានបញ្ចេញមតិទាំងស្តាយ ថា “ដំបូងឡើយ ខ្ញុំគ្រាន់តែសាក់ភ្នែកមួយប៉ុណ្ណោះ ព្រោះខ្ញុំគិតថា បើខ្ញុំងងឹតភ្នែក ខ្ញុំក៏នៅមានភ្នែកម្ខាងទៀត។ ហើយ“កូនស្រីរបស់ខ្ញុំបានប្រាប់ខ្ញុំមិនចង់ឲ្យខ្ញុំធ្វើថែមមួយទៀតដែរ ។

នាងបានបន្តថា ការដែលនាងសាក់គ្រាប់ភ្នែក ពីព្រោះនាងចង់បានស្តាយ និងស្រឡាញ់ចូលចិត្តចង់ធ្វើដូចតារាម៉ូឌែលជនជាតិអូស្រ្តាលីនាង Amber Luke ដែលបានសាក់ភ្នែកមានពណ៌ទឹកសមុទ្រដ៏ស្រស់ស្អាត និងមិនមានបញ្ហាអ្វីកើតឡើង។ ទោះមានការជួយសង្រ្គោះពីមន្ទីពេទ្យក៏ដោយ  Anaya Peterson ត្រូវបានគ្រូពេទ្យបញ្ជាក់ថា ស្ថានភាពនាងធ្ងន់ធ្ងរឈានដល់ការខ្វាក់គ្មានថ្ងៃត្រឡប់បានឡើយ។

សូមបញ្ជាក់ថា នាង Peterson កំពុងមានបញ្ហាភ្នែកតែម្ខាងប៉ុណ្ណោះ ភ្នែកម្ខាងទៀតនៅមើលឃើញធម្មតា គ្រាន់តែព្រិលបន្តិច។ នាងបានទទួលសេវាកម្មសាក់ភ្នែកតាំងពីឆ្នាំ២០២០មកម្ល៉េះ អាការៈពេលនោះភ្លាមៗ គឺគ្រាន់តែឈឺក្បាល និងខ្សោះជាតិទឹកប៉ុណ្ណោះ៕

ប្រភព៖ New York POST