អន្តរជាតិ

អ៊ុយក្រែន-រុស្ស៊ី ដោះដូរអ្នកទោសគ្នាថ្មីចុងក្រោយ៦០នាក់បន្ថែមទៀត

រុស្ស៊ីនិងអ៊ុយក្រែន កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានដោះដូរអ្នកទោសគ្នាថ្មី ៦០នាក់បន្ថែមទៀត ខណៈបានក្លាយជាការដោះដូរចុងក្រោយនៃអ្នកទោសរាប់រយនាក់ចាប់តាំងពីសង្រ្គាមថ្ងៃដំបូង។

បើតាមការបញ្ជាក់ពីភាគីទាំងសងខាងកាលពីថ្ងៃអង្គារទី ៦ ខែធ្នូ ឆ្នាំ២០២២ អ្នកទោសសង្រ្គាមសរុប​ទាំងសងខាង ១២០នាក់ (រុស្ស៊ី និងអ៊ុយក្រែន) ត្រូវបានដោះដូរគ្នាពិតប្រាកដមែន។ លោក Andriy Yermak ប្រធានបុគ្គលិកប្រធានាធិបតីអ៊ុយក្រែន បានសាទរចំពោះជនជាតិអ៊ុយក្រែន​ដែលបានវិលត្រលប់មកវិញថាជាវីរបុរស ហើយបាននិយាយថាពួកគេគឺជាអ្នកដែលស្ថិត​ក្នុងចំណោមអ្នកការពារនៅទីក្រុង Mariupol រោងចក្រដែក Azovstal ដែលប្រទេសរុស្ស៊ី​បានបង្ខំឱ្យចុះចាញ់កាលពីខែឧសភា។ លោកបានបង្ហាញបញ្ជីឈ្មោះ ៦០នាក់ដែលត្រូវ​បានដោះដូរយកមកវិញ ដែលរួមមានទាំងអ្នកដែលត្រូវបានរុស្ស៊ីចាប់ខ្លួននៅ​សមរភូមិខេត្តដូណេតផងដែរ។

ចំណែកក្រសួងការពារជាតិរុស្ស៊ីក៏បាននិយាយថា ទាហានខ្លួន ៦០នាក់ ត្រូវបានដោះលែង​នឹងត្រូវហោះហើរទៅកាន់ទីក្រុងមូស្គូ ដើម្បីទទួលបានការថែទាំសុខភាព និងជំនួយផ្លូវចិត្ត។

ជុំវិញព័ត៌មានលម្អិតបន្ថែម ប្រភពទាំងពីរមិនបានប្រាប់ថា នៅមានអ្នកទោសប៉ុន្មាននាក់​ដែលនៅសល់ទៀតនោះទេ។ ចាប់តាំងពីសង្រ្គាមថ្ងៃដំបូងមក ភាគីទាំងពីរបានដោះដូរ​អ្នកទោសគ្នាបានរាប់រយនាក់ហើយ៕

ប្រភព៖ ​ALJAZEERA

ប្រភពរូប៖ ​ALJAZEERA
ប្រែសម្រួល៖សុខ តុលា