អន្តរជាតិ

អាម៉េរិកបញ្ជាក់យ៉ាងច្បាស់ៗថា មិនលើកទឹកចិត្តឲ្យអ៊ុយក្រែនវាយចូលដីរុស្ស៊ីទេ

បន្ទាប់ពីមានដំណឹងនៃការវាយប្រហារលើមូលដ្ឋានទ័ពចូលជ្រៅប្រទេសរុស្ស៊ី សហរដ្ឋអាម៉េរិកបាន​ចេញមក​បញ្ជាក់យ៉ាងច្បាស់លាស់ថា ខ្លួនមិនដែលលើកទឹកចិត្តឲ្យអ៊ុយក្រែនវាយប្រហារ​ហួសព្រំដែនដូច្នេះនោះទេ។

អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក លោក Ned Price បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ​កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២។ លោក Price បានអះអាងថា អាម៉េរិកមិនដែល ហើយក៏មិនលើកទឹកចិត្តអ៊ុយក្រែនឲ្យធ្វើការវាយប្រហារហួសព្រំដែនចូលដីរុស្ស៊ីរាប់រយគីឡូម៉ែត្រទេ។ ដោយប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា “យើង​មិន​អនុញ្ញាត​ឱ្យ​អ៊ុយក្រែន​ធ្វើ​កូដកម្ម​ហួស​ព្រំដែន​របស់​ខ្លួន​ទេ។ យើងមិនលើកទឹកចិត្តអ៊ុយក្រែនឱ្យធ្វើកូដកម្មហួសពីព្រំដែនរបស់ខ្លួននោះទេ”។ តែទោះជាយ៉ាងណា ជុំវិញការវាយប្រហារចូលជ្រៅដល់មូលដ្ឋានទ័ពអាកាសរុស្ស៊ីនៅដើមសប្តាហ៍នេះ វានៅតែមិនទាន់មានភស្តុតាងពិតប្រាកដថាអ៊ុយក្រែនជាអ្នកធ្វើនោះដែរ។

សូមរំលឹកថា ហេតុការណ៍វាយប្រហារនេះ បានកើតឡើងកាលពីថ្ងៃចន្ទ  ខណៈក្រសួងការពារជាតិរុស្ស៊ី​បាននិយាយថា ជាស្នាដៃយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន ដែលបានហោះក្នុងរយៈកម្ពស់ទាប កំណត់គោលដៅលើអាកាសយានដ្ឋានទ័ពអាកាសរុស្ស៊ីទីក្រុង Ryazan ចម្ងាយ ១៨៥គីឡូម៉ែត្រ​ភាគអាគ្នេយ៍នៃទីក្រុងមូស្គូ ដោយបានសម្លាប់មនុស្សចំនួន៣នាក់៕

ប្រភព៖ ​ALJAZEERA

ប្រភពរូប៖ ​ALJAZEERA
ប្រែសម្រួល៖សុខ តុលា