អន្តរជាតិ

លោកពូទីនជិះឡាន Mercedes ទៅត្រួតពិនិត្យស្ពានតភ្ជាប់តំបន់គ្រីមៀរកំពុងជួសជុល

ប្រែសម្រួល៖តុលា

ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ា ឌឹមៀរពូទីន បានជិះរថយន្តម៉ាក Mercedes ដោយខ្លួនឯងទៅទស្សនាត្រួតពិនិត្យស្ពានតភ្ជាប់តំបន់គ្រីមៀរ ដែលរងការវាយប្រហារនាពេលកន្លងទៅ។

យោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ បានបង្ហាញឲ្យឃើញពីលោកពូទីនអមដោយឧបនាយករដ្ឋមន្ត្រី Marat Khusnullin ត្រូវបានបង្ហាញនៅលើកញ្ចក់ទូរទស្សន៍រដ្ឋ ខណៈកំពុងជិះក្នុងរថយន្តម៉ាក Mercedes ទៅកាន់ស្ពានតភ្ជាប់តំបន់គ្រីមៀរ ដែលធ្លាប់បានរងការវាយប្រហារដោយគ្រាប់បែកកាលពីថ្ងៃទី ៨ ខែតុលា ដែលបានចោទអ៊ុយក្រែននៅពីក្រោយរឿងនេះ។

លោក ពូទីន បាននិយាយថា៖ “យើងកំពុងបើកបរនៅខាងស្ដាំដៃ” “ផ្នែកខាងឆ្វេងនៃស្ពាន ដូចដែលខ្ញុំយល់ហើយ វាស្ថិតក្នុងស្ថានភាពដំណើរការ ប៉ុន្តែទោះជាយ៉ាងណា វាត្រូវតែបញ្ចប់។ វានៅតែរងការប៉ះពាល់តិចតួច យើងត្រូវនាំវាទៅស្ថានភាពដ៏ល្អមួយ”។

គួរជម្រាបថា ស្ពាននេះមានផ្លូវ និងផ្លូវដែកប្រវែង (១៩គីឡូម៉ែត្រ) នៅតែកំពុងស្ថិតក្រោមដំណើរការជួសជុលនៅឡើយ មិនទាន់រួចរាល់ទេ។ ស្ពាននេះ បានបើកសម្ពោធដំបូងនៅឆ្នាំ២០១៨៕ប្រភព៖  REUTERS