សន្ដិសុខសង្គម

រថយន្តបុកជាមួយម៉ូតូបណ្តាលឱ្យស្លាប់ និងរបួសធ្ងន់នៅក្រុងច្បារមន

កំពង់ស្ពឺ៖គ្រោះថ្នាក់ចរាចររវាងរថយន្តមិនស្គាល់អត្តសញ្ញាណបានបើកបុកជាមួយម៉ូតូពេញទំហឹង បណ្តាលឱ្យក្មេងប្រុសម្នាក់ស្លាប់ភ្លាម និងម្នាក់ទៀតរងរបួសធ្ងន់។ហេតុការណ៍នេះបានកើតឡើង​នៅលើផ្លូវលេខ១៤៤០ ស្ថិតក្នុងភូមិខោប សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺកាលពីម៉ោង៨យប់ ថ្ងៃទី៥ ខែធ្នូ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះបាត់បង់ជីវិតឈ្មោះចាន់ សុភ័ណ្ឌ អាយុ១៩ឆ្នាំ នៅភូមិក្រាំងស្នួល ស្រុកសំរោងទង។ឈ្មោះសុខ ស្រួច អាយុ១៨ឆ្នាំ រងរបួសធ្ងន់ នៅភូមិវាលធំ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ពួកគេជិះមូតូម៉ាកYAMAHA គ្មានផ្លាកលេខ។

មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូពីត្បូងទៅជើង ស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកបើកមកពីមុខ​បានបុកជាមួយម៉ូតូពេញទំហឹងបណ្តាលឱ្យអ្នកទាំង២ស្លាប់និងរបួសធ្ងន់ ហើយអ្នកបើកបរ​រថយន្តបានបន្ថែមល្បឿនរត់គេចខ្លួនបាត់។

ក្រោយមកផ្នែកជំនាញបានចុះមកនិងបញ្ជូនអ្នករងរបួសបញ្ជូនទៅមន្ទីរពេទ្យនិងប្រគល់សពឱ្យក្រុមគ្រួសារយកធ្វើបុណ្យ។ចំណែករថយន្ដបង្កសមត្ថកិច្ចបានបន្តការស្រាវជ្រាវតាមចាប់ដើម្បីយកមក​ចាត់ការតាមច្បាប់៕ដោយ៖វិចិត្រ