សេដ្ឋកិច្ច

ខ្យង​ក្រហម​រាតត្បាត​ខ្លាំង​លើ​ដំណាំ​ស្រូវ​កសិករ​ខេត្តបាត់ដំបង​

បាត់ដំបង​៖​ខ្យង​ក្រហមបច្ចុប្បន្នកំពុង​បង្ក​ការ​រាតត្បាត​យ៉ាងធ្ងន់ធ្ងរ​លើ​ដំណាំ​ស្រូវ​របស់​ប្រជាកសិករ​នៅក្នុង​ភូមិសាស្ត្រ​ខេត្តបាត់​ដំប​ង​​។​

​លោក​ទុយ អឿ​ត ជា​កសិករ​រស់នៅក្នុង​ភូមិ​បឹងរាំង សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ​២០២២​ថា​៖​ឆ្នាំនេះ​គ្រួសារ​របសលោក​បា​នប​ង្ក​បង្កើន​ផលដំណាំ​ស្រូវ​លើ​ផ្ទៃដី​ជិត ១០​ហិកតា ក្នុងនោះ​មានពូជ​ស្រូវម្លិះ និង​ពូជស្រូវ​រំដួល​។ ទាំង​កន្លងមក ក៏ដូចជា​ចំពោះមុខ​ស្រូវពង្រោះ​ឬ​សំណាប​របស់លោក​មាន​ផលវិបាក​យ៉ាងខ្លាំង​ដោយសារ​សត្វ​ខ្យង​ក្រហម​ស៊ី​បំផ្លាញ​កាត់​ដើម​អស់​ស្ទើរ​ទាំងស្រុង​យ៉ាង​លឿន​ត្រឹម​រយ​:​ពេល​ខ្លី​។

​ខ្យង​ក្រហម ពង​កូន​បាន​លឿន​ច្រើន​រាប់រយ​ពង​ក្រហម​ភ្លឺ​ពេញ​ស្រែ​បើ​មិនមាន​វិធី​ទប់ស្កាត់ និង​បំផ្លាញ​វា​មុននឹង​ដាំ​ដុះ​ស្រូវ​ទេនោះ​ប៉ុន្តែ​វិធានការ​ដោយ​ប្រើ​ថ្នាំ​គីមី​បាញ់​សម្លាញ់​ពូជ​ខ្យង​នេះ​វា​បាន​ប៉ះពាល់​បំផ្លាញ​ដល់​សត្វ​ដែលមាន​ប្រយោជន៍​នៅក្នុង​ស្រែ​យ៉ាងច្រើន​ផងដែរ​មានដូចជា​: ពូជ​ខ្យង​ស្រែ ខ្យង​បឹង និង​ធ្វើ​ឲ្យ​ងាប់​ត្រី កង្កែប អន្ទង់ ជន្លេន​ក្នុង​ដី​ព្រមទាំង​សត្វ​ដែលមាន​ប្រយោជន៍​ផ្សេងៗ​ជាច្រើន​ប្រភេទ​ទៀត​។

​​លោក​ទុយ អឿ​ត បាន​និយាយថា​៖​បងប្អូន​ប្រជាកសិករ​នៅ​ស្ទើរ​ទូទាំង​ខេត្តបាត់ដំបង​បាន​ជួប​នូវ​បញ្ហា​ដូចគ្នានេះ​តួយ៉ាង​ដូចជា​នៅក្នុង​តំបន់​ដែ​លោក​រស់​នៅបាន​ជួប​បញ្ហា​ប្រឈម​នេះ​យ៉ាងខ្លាំង ពិសេស​ត្រង់ចំណុច​ទួល​អង្ក្រង ទួល​ញរ ទួល​គុម្ព​ឬ​ស្សី​ជាដើម​…​។​

​ជុំវិញ​ក្តីកង្វល់​របស់​កសិករ​ខាងលើ លោក ឈឹម វ​ជិ​រ៉ា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តបាត់ដំបង​បាន​លើកឡើងថា​÷​បច្ចុប្បន្ន​ការប៉ះពាល់​បង្កដោយ​ខ្យង​ក្រហម​នេះ​ស្ទើរតែ​ជា​បញ្ហា​សកល​ទៅហើយ​។ ក្នុងករណី​បងប្អូន​ប្រជាកសិករ​បាន​ជួបប្រទះ​អាច​ទំនាក់​ទំនង​មកកាន់​មន្ទីរ​កសិកម្ម ដើម្បី​មន្ត្រី​ជំនាញ​ចុះទៅ​ពន្យល់​ណែនាំ​អំពី​វិធី​កម្ចាត់​បឋម​ដូចជា​: ការដើរ​ប្រមូល​ដោយ​ដៃ ការ​ដោត​ឈើ ដោត​ឬ​ស្សី​សម្រាប់​ទុក​ឲ្យ​ខ្យង​ឡើង​ពង​ងាយស្រួល​ប្រមូល​ចេញ ឬ​ជីក​ជា​រណ្តៅ​តូចៗ​រួច​ដាក់​ច្រាំងខ្នុរ​បន្លែ​ផ្អែម​ជាដើម​ដើម្បី​ឲ្យ​ខ្យង​ម​ស៊ី​ជា​ចំណី​រួច​កសិករ​អាច​ប្រមូល​កៀរ​យក​សត្វ​ខ្យង​ទាំងអស់នោះ​ទៅ​បំផ្លាញចោល​តែម្តង​៕​ដោយ​: ព្រះអង្គ​ខ្មៅ​