សេដ្ឋកិច្ច

១០​ខែ​ឆ្នាំ​២០២២ ខេត្តសៀមរាប​ទទួលបាន​ទេសចរ​សរុប​១.៧៩​លាន​នាក់​

​សៀមរាប​៖ ក្នុង​រយៈពេល​១០​ខែ​ឆ្នាំ​២០២២ ពី​ខែមករា​ដល់​តុលា នៅ​ទូទាំង​ខេត្តសៀមរាប​ទទួលបាន​ភ្ញៀវទេសចរ​សរុប​ជាង​១.៧៩​លាន​នាក់ កើនឡើង​ជាង​៨៨៦​ភាគរយ ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២១​។​

​លោក​រដ្ឋមន្ត្រី ថោង ខុន បាន​បញ្ជាក់ថារយៈពេល​១០​ខែ​ឆ្នាំ​២០២២ ខេត្តសៀមរាប​ទទួលបាន​ទេសចរ​សរុប​ចំនួន​១,៧៩២,៥៤៩​នាក់ កើន​ឡើង​៨៨៦.៣៣៥% ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២១​។​ក្នុងចំណោម​ទេសចរ​ស​រុ​ប​ទាំង​១,៧៩២,៥៤៩​នាក់​នោះ មាន​ភ្ញៀវទេសចរ​ជាតិ​ចំនួន​១,៦២៣,២០០​នាក់ កើនឡើង​៨៣០.៤៥% និង​ទេសចរ​អន្តរជាតិ​មាន​ចំនួន​១៦៩,៣៤៩​នាក់ កើនឡើង​២២២៤.៣០%​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្ថែមថា៖តាម​ការព្យាករណ៍​សម្រាប់​រយៈពេល​ពេញ​មួយឆ្នាំ​២០២២​នេះ​ភ្ញៀវទេសចរ​ដែល​ចូលមក​កម្សាន្ត​ក្នុង​ខេត្ត សៀមរាប​នឹង​ឡើងដល់​ចំនួន​ជាង​២.២៧​លាន​នាក់ កើនឡើង​ជាង​៣២៦% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០២១ ក្នុងនោះ​ទេសចរ​ជាតិ​អាច​នឹង​ឡើងដល់​ប្រមាណ​ជាង​២​លាន​នាក់ ក្នុង​កំណើន​ជាង​២៩១% ហើយ​ទេសចរ​អន្តរជាតិ​នឹង​ឡើងដល់​ជាង​២៣​ម៉ឺន​នាក់ ក្នុង​កំណើន​ជាង​១៧៦៣%​៕ដោយៈផាវី