ព័ត៌មានជាតិ

ស្ពានដែកបេឡេខណ្ឌឫស្សីកែវ-ជ្រោយចង្វា បើកដំណើរវិញហើយ

ភ្នំពេញ៖បន្ទាប់ពីស្រឡាងដឹកខ្សាច់បុកឱ្យខូចរួចផ្អាកជាង១០ថ្ងៃមកនោះ ស្ពានដែកបាឡេឆ្លងទន្លេសាប ឫស្សីកែវ-ជ្រោយចង្វា បានបើកឱ្យចរាចរឡើងវិញហើយកាលពីល្ងាចថ្ងៃទី៤ ខែធ្នូ។

មន្ត្រីមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា “បន្ទាប់ពីបានជួសជុលស្ពានដែក បាឡេឫស្សីកែវ ឆ្លងកាត់ទន្លេសាបបានបញ្ចប់និងបានធ្វើតេស្តិ៍សុវត្ថិភាពរួចរាល់ ចាប់ពីថ្ងៃទី៤ ខែធ្នូតទៅ ស្ពាននេះបានដាក់ឱ្យធ្វើចរាចរជាធម្មតាឡើងវិញ។សូមពលរដ្ឋធ្វើដំណើរតាមស្ពាននេះ ដើម្បីកាត់បន្ថយការកកស្ទះលើស្ពានជ្រោយចង្វា”។

គួររំលឹកថា រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី២០​ ខែវិច្ឆិកា​កន្លងទៅបានសម្រេចផ្អាកជាបណ្តោះ អាសន្នការធ្វើដំណើរឆ្លងកាត់លើស្ពានបាឡេឆ្លងទន្លេសាបភ្ជាប់ពីក្រុងរណបជ្រោយចង្វាទៅផ្លូវជាតិលេខ៥ ដើម្បីបង្ការគ្រោះថ្នាក់ផ្សេងៗ។ក្រោយស្រឡាងដឹកខ្សាច់បើកបុកនិងលិចប៉ះទង្គិចជាមួយ សសរស្ពាន យ៉ាងធ្ងន់ធ្ងរ៕ដោយៈវិចិត្រ