សន្ដិសុខសង្គម

ម៉ូតូសណ្តោងរ៉ឺម៉កក្រឡាប់ធ្លាក់ផ្លូវ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ក្រចេះ៖គ្រោះថ្នាក់ចរាចរមួយដោយមានបុរសម្នាក់បើកម៉ូតូសណ្តោងរ៉ឺម៉កក្រឡាប់ធ្លាក់ផ្លូវបណ្តាលឱ្យស្លាប់ខ្លួនឯង និងកូនប្រុសរងរបួសធ្ងន់។ហេតុការណ៍នេះបានកើតឡើងនៅត្រង់ដី សម្បទានស្វាយជ្រុំ ភូមិស្វាយជ្រុំ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីល្ងាចថ្ងៃទី៤ ខែធ្នូ។

មន្ត្រីនគរបាលបានឱ្យដឹងថា ករណីនេះដោយអ្នកបើកម៉ូតូសណ្ដោងរ៉ឺម៉ករេចង្កូតធ្លាក់ផ្លូវ ក៏ក្រឡាប់ បណ្ដាលឱ្យស្លាប់និងរបួសធ្ងន់។

អ្នកស្លាប់ឈ្មោះសន សារ៉ាត អាយុ២៥ឆ្នាំ នៅភូមិស្រែរនាម ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ កូនប្រុសរងរបួសធ្ងន់ឈ្មោះម៉ៅ ឌីម៉ា អាយុ១២ឆ្នាំ។មុនកើតហេតុជនរងគ្រោះបានបើកម៉ូតូ សណ្តោងរ៉ឺម៉កពីជើងទៅត្បូងក្នុងល្បឿនលឿន។មកដល់កន្លែងខាងលើក្នុងស្ថានភាពផ្លូវ ចំណោត ក៏រេចង្កូតកាច់ក្រឡាប់ធ្លាក់ផ្លូវបណ្ដាលជនរងគ្រោះស្លាប់និងកូនរងរបួសធ្ងន់ ត្រូវបានដឹកទៅមណ្ឌលសុខភាពឃុំថ្មី។

ក្រោយកើតហេតុ សមត្ថកិច្ចបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ ជាមួយម៉ូតូសណ្ដោងរ៉ឺម៉កដែលជួបគ្រោះថ្នាក់នោះ៕ដោយ៖វីរ