សន្ដិសុខសង្គម

តូចចិត្តនឹងម្តាយមិនស្តីរក ចងកសម្លាប់ខ្លួននឹងមែកឈើជិតផ្ទះ

បាត់ដំបង៖បុរសម្នាក់គ្រាន់តែម្តាយមិនស្តីរក បានសម្រេចចិត្តធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន​នឹងមែកឈើជិតផ្ទះមិនមានអ្នកដឹងនិងជួយសង្គ្រោះបានឡើយ។ហេតុការណ៍នោះ​បានកើតឡើង​នៅភូមិភ្នំ៧ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែធ្នូ។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា​ បុរសម្នាក់​បាន​សម្រេចចិត្ត​បញ្ចប់ជីវិត​ដោយ​ចងក​សម្លាប់​ខ្លួន​នោះគឺមូលហេតុ​គ្រាន់តែ​ម្ដាយខឹង​មិន​ស្តី​រកតែប៉ុណ្ណោះ។​ ជនធ្វើអត្តឃាត​ឈ្មោះ​ ញ៉ា​យ​ សុធា​រ៉ា​ អាយុ​២១​ឆ្នាំ​ នៅ​ភូមិ​ភ្នំ​៧ ឃុំ​បួរ​ ស្រុក​ភ្នំព្រឹក​ ខេត្តបាត់ដំបង។

ក្រោយ​ពី​ពលរដ្ឋរាយការណ៍​ភា្លម កម្លាំង​នគរបាល​​​ស្រុក​ភ្នំព្រឹក​​ជាមួយ​គ្រូ​ពេទ្យ​បាន​ចុះ​ត្រួតពិនិត្យ​និង​វិភាគ​ទីកន្លែង​កើតហេតុ។ក្រុមការងារជំនាញ​បានបញ្ជាក់ថា អត្តឃាតជន​ឈ្មោះ​ ញ៉ា​យ​ សុធា​រ៉ា​ ពិតជា​ចងក​សម្លាប់​ខ្លួន​​មែន ព្រោះមិនមានស្លាកស្នាមអ្វីពាក់ព័ន្ធបទល្មើសផ្សេងទេ​។ក្រោយមកសាកសព​​បាន​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​៕ដោយ៖វិចិត្រ​