សេដ្ឋកិច្ច

ជើងហោះហើរ​ពី​បរទេស​ចូល​ខេត្តសៀមរាប​មាន​១៥-១៦​ជើង​ក្នុង​១​ថ្ងៃ មាន​ភ្ញៀវ​អន្តរជាតិ​ខ្ទង់ពាន់​នាក់​

​សៀមរាប​៖ ក្រោយពី​កម្ពុជា​បើក​ប្រទេស​ទទួល​ទេសចរ​អន្តរជាតិ​ឡើងវិញ ពិសេស​នៅ​រយៈពេល​១០​ខែ​ឆ្នាំ​២០២២​ខេត្តសៀមរាប​ចាប់ផ្ដើម​មា​កំណើន​ភ្ញៀវទេសចរ​អន្តរជាតិ​ច្រើន​ឡើងវិញ​រួមជាមួយ​ការហោះហើរ​ពី​បរទេស​ចូលក្នុង​ខេត្ត​នេះ​មាន​ចាប់ពី​១៦១៦​ជើង​ក្នុង​១​ថ្ងៃ​ដែល​បាន​ដឹកជញ្ជូន​ភ្ញៀវទេសចរ​មកជា​មួយ​ចាប់ពី​១,៣០០​នាក់​ទៅ​១,៤០០​នាក់​ក្នុង​១​ថ្ងៃ​។​នេះ​បើតាម​ប្រភព​ក្រសួងទេសចរណ៍​។​

​លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បានឱ្យដឹងថា «​ចំពោះ​ជើងហោះហើរ​មកកាន់​ខេត្តសៀមរាប​មាន​១៥១៦​ជើង​ក្នុង​១​ថ្ងៃ​ដែលមាន​ភ្ញៀវទេសចរ​អន្តរជាតិ​មាន​ប្រមាណ​១,៣០០​នាក់​ទៅ​១,៤០០​នាក់​ក្នុង​១​ថ្ងៃ​»​។​លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​បាន​បន្តថា ចំពោះ​ការធ្វើដំណើ​តាមផ្លូវ​គោក​ចូលមក​ខេត្តសៀមរាប​មាន​ប្រមាណ​៦០០-៧០០​នាក់​ក្នុង​មួយថ្ងៃ​។​

​បើតាម​ក្រសួងទេសចរណ៍ រយៈពេល​១០​ខែ​ឆ្នាំ​២០២២​ដូចគ្នានេះ នៅ​ទូទាំងប្រទេស​កម្ពុជា​ទទួល​បាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ​ជាង​១.៥៧​លាន​នាក់ កើនឡើង​៩៩១% ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២១​។ រីឯ​ភ្ញៀវទេសចរ​ផ្ទៃក្នុង​ធ្វើដំណើរ​កម្សាន្ត​ក្នុងប្រទេស​ជាង​១០.៨៦​លាន​នាក់ កើនឡើង​២៣៤% ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២១៕​ដោយៈផាវី