សន្ដិសុខសង្គម

ចាប់ជនសង្ស័យប្រើហិង្សានិងធ្វើឱ្យខូចខាតសម្បតិ្តអ្នកដទៃ

កណ្តាល៖កម្លាំងនគរបាលខេត្តនិងស្រុកមុខកំពូល កាលពីរសៀលថ្ងៃទី៤ ខែធ្នូ បានស្រាវជ្រាវចាប់ជនសង្ស័យប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតសម្បតិ្តអ្នកដទៃ។

កម្លាំងនគរបាលជំនាញបានឱ្យដឹងថា កាលពីចុងខែវិច្ឆិកាកន្លងទៅ នៅលើផ្លូវជាតិលេខ៦ មុខខ្លោងទ្វារវត្តឧត្តមសាមគ្គី ហៅវត្តឈើទាល ភូមិក្រោម ស្រុកមុខកំពូល ខេត្តកណ្ដាល មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនិងធ្វើឱ្យខូចខាតសម្បតិ្តអ្នកដទៃ។

ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ សួន ពេជ្រសំអូន អាយុ១៧ឆ្នាំ ស្នាក់នៅភូមិជ្រោយមេត្រីលើ ស្រុកមុខកំពូល ខេត្តកណ្ដាល រីឯបក្ខពួកច្រើននាក់បានរត់គេចខ្លួន។ចំណកជនរងគ្រោះ២នាក់-ឈ្មោះយ៉ាត យ៉ារីន អាយុ១៩ឆ្នាំ និងឈ្មោះ អាត ធារិទ្ធ អាយុ២០ឆ្នាំ។ទាំង២នាក់នៅភូមិឈើទាល ឃុំព្រែកអញ្ចាញ ខេត្តកណ្ដាល។

សម្ភារខូចខាត-ម៉ូតូ Honda Dream ២គ្រឿងផ្លាកលេខកណ្ដាល1AD-6542និង ផ្លាកលេខ កណ្ដាល1AA-0337 របស់ជនរងគ្រោះ។វត្ថុតាងចាប់បានម៉ូតូម៉ាកHonda Dream ផ្លាកលេខ ភ្នំពេញ 1CK-6867 ជារបស់ជនសង្ស័យនិងកាំបិតខ្វែវចំនួន៣។

ក្រុមជនសង្ស័យបានកាប់ម៉ូតូជនរងគ្រោះដោយសាររឿងគំនុំ ហើយត្រូវកម្លាំង​សមត្ថកិច្ចស្រាវជ្រាវចាប់បានម្នាក់និងបន្តតាមចាប់ខ្លួនបក្ខពួកយកមកចាត់ការតាមនីតិវិធី៕ដោយ៖វិចិត្រ