អន្តរជាតិ

អ៊ុយក្រែនថារុស្ស៊ីប្រើកាំជ្រួច Kh-55 បង្វែរកាណុងប្រព័ន្ធការពារដែនអាកាសខ្លួន

ភ្នាក់ងារស្រាវជ្រាវរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានរាយការណ៍ថា រុស្ស៊ីបានកំពុងប្រើកាំជ្រួច​យុទ្ធសាស្រ្ត Kh-55 នៅក្នុងសង្រ្គាមហើយ ដើម្បីបង្វែរកាណុងប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន។

លោក Mykola Danyliuk អ្នកតំណាងនៃអង្គភាពស្រាវជ្រាវរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានប្រាប់សន្និសីទខ្លីមួយនៅចុងសប្តាហ៍នេះថា បំណែកមីស៊ីលរុស្ស៊ីដែលបានធ្លាក់នៅតំបន់​ភាគខាងលិចនៃទីក្រុង Lviv និង Khmelnytskyi កាលពីថ្ងៃទី ៣១ ខែតុលាកន្លងទៅនេះ ត្រូវបានគេ​កំណត់ដឹងថាជាផ្នែកនៃកាំជ្រួចយុទ្ធសាស្រ្ត Kh-55។ កាំជ្រួចនេះគឺជាភ័ស្តុភារសម័យសូវៀតទសវត្ស ១៩៧០ ដែលរចនាឡើងដើម្បីប្រើប្រាស់លើគោលដៅយុទ្ធសាស្រ្តបំពាក់ជាក្បាលគ្រាប់ស្អុយ មានន័យថាគ្រាប់បញ្ឆោតមិនផ្ទុះ។

អ្នកជំនាញរូបនេះបានបន្តពន្យល់ថា រុស្ស៊ីប្រើវា គឺដើម្បីបង្វែរការយកចិត្តទុកដាក់ភ្នែកកាណុង​របស់ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន ដើម្បីអាចមានពេលវាយប្រហារចូលកម្ទេច​ហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន។ លោក Danyliuk និយាយដោយផ្ទាល់ថា “នេះជាគ្រាប់បញ្ឆោត បញ្ឆោតប្រព័ន្ធការពារដែនអាកាស ខណៈគ្រាប់ទំនើបរុស្ស៊ីគឺទុកបាញ់ក្នុងគោលដៅផ្សេងទៅវិញទេ”៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា