សន្ដិសុខសង្គម

នឹងនាំស្ត្រីម្នាក់ពាក់ព័ន្ធគ្រឿងញៀនជាមួយវត្ថុតាងទៅតុលាការ

មណ្ឌលគិរី៖កម្លាំងនគរបាលក្រុងសែនមនោរម្យ បានចាប់ស្ត្រីម្នាក់សង្ស័យពាក់ព័ន្ធករណី ជួញដូរ គ្រឿងញៀននិងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។

កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្ត ជាមួយនគរបាលក្រុងសែនមនោរម្យ​ កាលពីរសៀលថ្ងៃទី១ ខែធ្នូ បានចុះចាប់ស្រ្តីសង្ស័យម្នាក់ឈ្មោះ ប៉ុន ស្រីនាង អាយុ ៣៩ឆ្នាំ ជាកម្មករសំណង់ ស្ថិតនៅភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

សមត្ថកិច្ចឆែកឆេរនិងបានដកហូតសម្ភារវត្ថុតាងមាន សារធាតុសង្ស័យជាគ្រឿងញៀន ១កញ្ចប់​- ទូរសព្ទ២គ្រឿង​-​លោហធាតុ​ពណ៌​លឿងក្រវិល​១គូ​-ខ្សែ​ដៃ​១ខ្សែ​-ចិញ្ចៀន​១វង់-កងដៃ១៣​កង-លុយខ្មែរចំនួន​១៧៨.៥០០​រៀល​។ក្រោយមកកម្លាំងនគរបាល ប្រឆាំងគ្រឿងញៀនក្រុងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕ដោយ៖វិចិត្រ