សន្ដិសុខសង្គម

ត្រៀមបញ្ជូនជនសង្ស័យអារកសម្លាប់ និស្សិតស្រីឆ្នាំទី១ម្នាក់ទៅតុលាការ

កំពង់ចាម៖កម្លាំងនគរបាលខេត្តកំពង់ចាម បានចាប់ជនសង្ស័យករណីអារកសម្លាប់និស្សិតស្រី សាលាវេស្ទើនឆ្នាំទី១ម្នាក់ក្នុងបន្ទប់ជួលយ៉ាងព្រៃផ្សៃ និងត្រៀមបញ្ជូនទៅតុលាការ។អំពើឃាតកម្មដ៏ឃោរឃៅនោះបានកើតឡើងនៅផ្ទះជួលមួយ ក្នុងភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម កាលពីថ្ងៃទី១ ខែធ្នូ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះយឺន ម៉េងឈៀក អាយុ២០ឆ្នាំ នៅភូមិដំណាក់អម្ពិល ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

មុនកើតហេតុ ជនសង្ស័យជាអតីតសិស្សអនុវិទ្យាល័យព្រីងជ្រុំអំឡុងឆ្នាំ២០១៩ សិស្សរួមថ្នាក់ជាមួយ និស្សិតស្រីរងគ្រោះឈ្មោះ វៀត ចន្រ្ទា អាយុ ២០ ឆ្នំា ហើយក៏បែកគ្នារហូតមក។បន្ទាប់ពីបានជួបគ្នា ដោយចៃដន្យ អ្នកទាំង២ក៏ដើរលេងជាមួយគ្នា ហើយបានជូននាងរងគ្រោះត្រឡប់ ទៅបន្ទប់ជួលវិញ។ដោយឃើញឱកាសល្អ ជនសង្ស័យសុំនាងរួមភេទតែនាងមិនព្រម ក៏កើតជាការ ប្រតាយប្រតប់គ្នា រួចបុរសដៃដល់ក៏យកកាំបិតមកអារកតែម្តង។

បន្ទាប់មកសមត្ថកិច្ចបានចាប់ជនសង្ស័យនិងយកទាំងវត្ថុតាងមានកាំបិតចិតបន្លែ១ និងម៉ូតូម៉ាកហុងដា សេ១២៥ គ្មានផ្លាកលេខទៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាមកសាងសំណុំរឿងដើម្បី ត្រៀមបញ្ជូន ទៅតុលាការចាត់ការតាមច្បាប់៕ដោយ៖វិចិត្រ