អន្តរជាតិ

ពូទីន៖ ភាពក្រីក្រស្រុកយើងធ្លាក់ចុះ១០.៥% នៅចុងត្រីមាសទី៣នេះ

ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌឹមៀរពូទីន បាននិយាយថា ភាពក្រីក្រនៅក្នុងប្រទេសរបស់លោកបច្ចុប្បន្ន​បានធ្លាក់ចុះជាង ១០% នៅចុងត្រីមាសទី៣នេះ បើទោះបីជាមានសង្រ្គាមក៏ដោយ។

នេះដោយយោងតាមសម្រង់សំដីលោកពូទីនដោយសារព័ត៌មានរដ្ឋ TASS ក្នុងអំឡុងកិច្ចប្រជុំជាមួយ​សមាជិករដ្ឋាភិបាលកាលពីថ្ងៃពុធទី ៣០​ ខែវិច្ឆិកា។ លោកពូទីនបានជម្រាបប្រាប់ទៅកាន់​មន្រ្តីក្រោមឱវាទយ៉ាងដូច្នេះថា “កម្រិតនៃភាពក្រីក្រប្រទេសរបស់យើងបានធ្លាក់ចុះដល់ទៅ១០.៥% នៅចុងត្រីមាសទីបីនេះ”។ “ទោះបីជាវាគឺជាការថយចុះតិចតួចបើប្រៀបធៀបនឹងត្រីមាសឆ្នាំមុន១១% ក៏ដោយ ប៉ុន្តែ​វា​គឺជាសក្តានុពលដ៏សំខាន់​​វិជ្ជមាន​មួយ​ ក្នុងពេលដែល​ស្ថានភាព​សេដ្ឋកិច្ចប្រទេស​​កំពុង​មាន​ការ​លំបាក  ​នា​ពេល​បច្ចុប្បន្ន”។

ក្រៅពីកម្រិតនៃភាពក្រីក្របានថយចុះ ក្នុងនោះកំណើនបន្ទាប់បន្សំនៃប្រាក់ចំណូលប្រជាជន​ក៏បានកើនឡើង១២.៨% ផងដែរក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំនេះ៕

ប្រភព៖  TASS

ប្រភពរូប៖TASS
ប្រែសម្រួល៖សុខ តុលា