សន្ដិសុខសង្គម

សត្វកែះញី១ក្បាលបានងាប់ក្រោយជួយសង្គ្រោះអស់ជាច្រើនថ្ងៃ

ភ្នំពេញ៖ក្រោយពីក្រុមគ្រូពេទ្យខិតខំប្រឹងប្រែងជួយសង្គ្រោះអស់លទ្ធភាពជាច្រើនថ្ងៃរួចមកសត្វកែះញីមួយក្បាលដែលជាប់អន្ទាក់របស់ព្រានបានងាប់គួរឱ្យសោកស្តាយ។

មន្ត្រីក្រសួងបរិស្ថានបានឱ្យដឹងថា ពិតជាគួរឱ្យសោកស្តាយជាទីបំផុតសត្វកែះញី១ក្បាល​ដែលជាប់អន្ទាក់និងរងរបួសបានងាប់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ក្រោយពីក្រុមគ្រូពេទ្យខិតខំប្រឹងប្រែងសង្គ្រោះអស់លទ្ធភាពជាច្រើនថ្ងៃរួចមក។

ការងាប់សត្វកែះនេះត្រូវអ្នកជំនាញបសុសត្វបានបញ្ជាក់ថា ដោយសារតែវារងរបួសធ្ងន់ធ្ងរពេក ព្រោះជាប់អន្ទាក់ព្រានព្រៃហើយវាយជាំពោះផ្នែកខាងឆ្វេងនិងភ្លាត់ឆ្អឹងជើងមុខខាងឆ្វេង។លើសពីនេះសត្វកែះញីមានសុខភាពទន់ខ្សោយដោយសារតែមានផ្ទៃពោះនិងរលូតកូនងាប់ក្នុងពោះ ហើយរបួសស្បូនខ្លាំងរលូតដល់រលួយ។រយៈពេលប៉ុន្មានថ្ងៃនេះក្រុមគ្រូពេទ្យបសុសត្វ​បានខិតខំសង្គ្រោះ។

តែដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរនិងមានសភាពគ្រាំគ្រាខ្លាំងមិនអាចឈរបាន ធ្វើឱ្យសត្វកែះញីដែលជាប្រភេទសត្វកម្រនៅលើសកលលោកមួយក្បាលនេះបានងាប់៕ដោយ៖វិចិត្រ