សន្ដិសុខសង្គម

ម៉ូតូសណ្ដោងរ៉ឺម៉កបុកជាមួយម៉ូតូបណ្តាលឱ្យបុរសម្នាក់ស្លាប់

ស្វាយរៀង៖គ្រោះថ្នាក់ចរាចររវាងម៉ូតូសណ្ដោងរ៉ឺម៉កបុកជាមួយម៉ូតូពេញទំហឹងក្នុងដំណើរបញ្ច្រាសគ្នា បណ្តាលឱ្យបុរសម្នាក់ស្លាប់ភ្លាម។ ហេតុការណ៍នេះបានកើតឡើងនៅលើ​ផ្លូវជាតិលេខ១ ក្នុងភូមិសាមគ្គី​ សង្កាត់ស្វាយតឿ​ ក្រុងស្វាយរៀង កាលពីយប់ថ្ងៃទី២៩ ខែវិច្ឆិកា។

សមត្ថកិច្ចបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះផាង សារ៉ុម  អាយុ៥០ឆ្នាំ ជាជាងដែក នៅភូមិកណ្តៀងរាយ​ ស្រុកស្វាយទាប​ ខេត្តស្វាយរៀង។ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម ផ្លាកលេខស្វាយរៀង1Q-8887។ចំណែកម្ខាងទៀតមិនស្គាល់អត្តសញ្ញាណទេ ព្រោះក្រោយកើតហេតុបានបើកម៉ូតូរ៉ឺម៉ក​គេចខ្លួនបាត់តែម្ដង។

ក្រោយមកសមត្ថកិច្ចបានយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តស្វាយរៀង ដើម្បីបន្តស្រាវជ្រាវរកភាគីខាងរ៉ឺម៉កម៉ូតូមកដោះស្រាយតាមច្បាប់៕ដោយ៖វិចិត្រ