សុខភាព

ពិតជាចម្លែកមែន ! ក្មេងស្រីម្នាក់កើតមកមានដុះកន្ទុយដោយកម្រប្រវែង ៦ cm

វេជ្ជបណ្ឌិតនៅប្រទេសម៉ិកស៊ិកបានបង្ហើបប្រាប់ថាមានក្មេងស្រីម្នាក់កើតមកមានដុះកន្ទុយ ។បាតុភូតដ៏កម្រមួយនេះត្រូវបានគេកត់ត្រាទុកឃើញថាមានតិចជាង ២០០ ដង។

ទារកដែលមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះកើតនៅអគារ C ក្នុងមន្ទីរពេទ្យនៃទីក្រុង Nuevo Leon។ ឪពុកម្តាយរបស់នាងមានសុខភាពល្អ ហើយពួកគេមានអាយុប្រហែល២០ឆ្នាំប៉ុណ្ណោះ។

គ្រូពេទ្យបានឃើញកន្ទុយដែលមានប្រវែង ៥.៧ សង់ទីម៉ែត្រគឺស្មើរនឹង (២.២ អ៊ីង) វាទន់ហើយ ‘វាមានស្បែក និងរោមដ៏ល្អ’ និងមានចុងកន្ទុយ “ចង្អុលឡើង” ។

ដោយមានសេចក្តីរាយការណ៍លម្អិតអំពីឧប្បត្តិហេតុនៅក្នុងរបាយការណ៍វះកាត់កុមារ ដឹកនាំដោយលោកវេជ្ជបណ្ឌិត Josue Rueda ដែលគេជឿថាករណីនេះគឺជាលើកទីមួយដែលមិនធ្លាប់មានកត់ត្រាពីមុនមកនៅក្នុងប្រទេសម៉ិកស៊ិក។

ក្រុមគ្រូពេទ្យបាននិយាយថា ទារកកើតមកគ្រប់ខែ ហើយមិនមានផលវិបាកអ្វីឡើយក្នុងរយៈពេលពពោះ។

ឪពុកម្តាយរបស់នាងមានកូនប្រុសម្នាក់គេមានសុខភាពល្អធម្មតា។

ប៉ុន្តែភ្លាមៗបន្ទាប់ពីនាងបានសំរាលចេញមក គ្រូពេទ្យបានឃើញកន្ទុយតែម្តង។

ពួកគេបាននិយាយថា វាដុះជាប់នឹងឆ្ងឺងគូទរបស់នាងហើយមានគល់កន្ទុយរាងស្តើងបន្តិចនៅចម្ហៀងខាងឆ្វេង។

វាខុសគ្នាក្នុងចន្លោះពី ៣mm ទៅ ៥mm នៅក្នុងអង្កត់ផ្ចិត រួមតូចទៅ ‘ចុងកន្ទុយ’ ។

វេជ្ជបណ្ឌិតបានសរសេរថា ‘វាមានស្បែកទន់ និងមានរោមដ៏ល្អ វាកម្រើកបានដោយគ្មានការឈឺចាប់ ប៉ុន្តែមិនអាចធ្វើចលនាបានដោយឯកឯងនោះទេ។

“ទារកយំនៅពេលដែលតួនៃកន្ទុយរបស់គេត្រូវបានគេខ្ទាស់ជាប់ដោយយម្ជុល។

ទារកទើបនឹងកើតមានសុខភាពល្អ ការធ្វើតេស្តខួរក្បាល បេះដូង ការស្តាប់ និងទឹកនោមបង្ហាញលទ្ធផលធម្មតា។

កន្ទុយរបស់មនុស្សត្រូវបានបែងចែកជាពីរប្រភេទ។ ‘Psudotails’ គឺជាការលូតលាស់ដែលស្រដៀងនឹងកន្ទុយ ប៉ុន្តែបណ្តាលមកពីបញ្ហាឆ្អឹងខ្នង ឬក៏ជាដុំសាច់ដុះចេញមក។

ទន្ទឹមនឹងនេះក៏មានដុះជា ‘កន្ទុយពិត’ ផងដែ មានសាច់ដុំ សរសៃឈាម និងសរសៃប្រសាទ ប៉ុន្តែមិនមានឆ្អឹងទេគឺវាស្រដៀងគ្នាទៅនឹងសត្វដែ។

វាត្រូវបានគេគិតថា ដុះចេញពីកន្ទុយអំប្រ៊ីយ៉ុង ដែលទារកទាំងអស់កកើតកាលនៅក្នុងស្បូន ប៉ុន្តែជាធម្មតាត្រូវបានស្រូបទាញចូលទៅក្នុងខ្លួនវាវិញដើម្បីបង្កើតជាឆ្អឹងកង។

គ្រូពេទ្យបានអនុញ្ញាតឲ្យទារកចេញពីមន្ទីរពេទ្យ ហើយបានធ្វើការវាយតម្លៃស្ថានភាពរបស់នាងឡើងវិញនៅពេលនាងមានអាយុពីរខែ។ នាងមានទម្ងន់ និងកម្ពស់ដែលបង្ហាញថាមានសុខភាពល្អ ហើយកន្ទុយបានដុះវែងឡើងដល់ទៅ ០.៨ សង់ទីម៉ែត្រស្មើរនឹង (០.៣ អ៊ីញ) ។

គ្រូពេទ្យវះកាត់បានវះយកកន្ទុយវាចេញក្នុងការវះកាត់ដ៏ខ្លីមួយដែលត្រូវបានអនុវត្តឡើងដោយប្រើថ្នាំសន្លប់ជាមូលដ្ឋាន។

អ្នកជំងឺត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យនៅក្នុងថ្ងៃដដែល ហើយមិនមានផលប៉ះពាល់អ្វីនោះឡើយ។

ការវិភាគបន្ថែមលើកន្ទុយបានបង្ហាញថា វាមានជាលិកាទន់ ដែលមានសរសៃឈាម និងសរសៃវ៉ែន ព្រមទាំងមានបណ្តុំសរសៃប្រសាទផងដែ។

ក្រុមអ្នកស្រាវជ្រាវបានកត់សម្គាល់ថាវាជា “កន្ទុយពិត” របស់មនុស្សគឺវា “កម្រមានបែបនេះណាស់” គឺមានត្រឹមតែ ១៩៥ ករណីតែប៉ុណ្ណោះដែលត្រូវបានគេធ្វើការកត់សម្គាល់កាលនៅក្នុងឆ្នាំ ២០១៧ ជាមួយនឹងប្រវែងដ៏វែងបំផុតគឺ ២០ សង់ទីម៉ែត្រស្មើរនឹង (៧.៩ អ៊ីញ) ។

ពួកវាត្រូវបានគេរកឃើញជាញឹកញាប់បំផុតលើក្មេងប្រុសៗ ហើយទារកម្នាក់ក្នុងចំណោម ១៧ នាក់ដែលមានដុះកន្ទុយក៏ទទួលរងបញ្ហាក្នុងការលូតលាស់ខួរក្បាល ឬលលាដ៍ក្បាលផងដែរ។

ជាទូទៅ ពួកវាមិនត្រូវបានគេប្រទះឃើញទេ រហូតទាល់តែក្រោយពេលសម្រាលរួច ហើយគ្រូពេទ្យមិនដឹងថា បណ្តាលមកពីមូលហេតុអ្វីនោះដែរដោយសារមានតែវាមួយប៉ុណ្ណោះនៅក្នុងគ្រួសារ។

ជីដូនជីតារបស់មនុស្សរួមជាមួយនឹងសាច់ញាតិអម្បូដើមនៃសត្វស្វារបស់យើងដែលបានបាត់បង់កន្ទុយរបស់យើងនៅពេលដែលយើងប្រែប្រួលរូបកាយចេញពីអម្បូសត្វស្វាប្រហែល ២០ លានឆ្នាំមុន។

នៅក្នុងជំនឿបុរាណ និងវប្បធម៌មួយចំនួន កន្ទុយរបស់មនុស្សត្រូវបានចាត់ទុកជាវត្ថុដ៏ពិសិទ្ធដែលត្រូវបានគេគោរពបូជា៕

ប្រភព ដំណឹងប្រចាំថ្ងៃ