សន្ដិសុខសង្គម

បើកប៉ះគ្រឿងចក្រឆ្លងផ្លូវបន្តប៉ះរថយន្តធំ បណ្ដាលឱ្យសង្ឃ១អង្គរងរបួសធ្ងន់

ភ្នំពេញ​៖​គ្រឿងចក្រកំពុងបើកឆ្លងផ្លូវត្រូវរថយន្តធុនត្រាបើកលឿនគេចមិនផុត​ប៉ះខូចខ្ទេចមួយចំហៀងរួចបន្តបុករថយន្តធំមួយគ្រឿងទៀត បណ្តាលឱ្យ​ព្រះសង្ឃមួយអង្គរងរបួសធ្ងន់។គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅមហាវិថីឈ្នះឈ្នះ​ កែងផ្លូវបេតុងវត្តភ្នៀត​ ភូមិស្រែដែកជះ​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍​សែនជ័យ​ កាលពីល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា។

អ្នកឃើញហេតុការណ៍បានឱ្យដឹងថា​ ដំបូងគ្រឿងចក្រមួយគ្រឿងបើកតាមផ្លូវបេតុង​ឆ្លងផ្លូវវិមានឈ្នះឈ្នះ។ស្រាប់តែរថយន្តម៉ាកធុនត្រា ​ផ្លាកលេខភ្នំពេញ 2AJ-7197​ ដឹកព្រះសង្ឃធ្វើដំណើរតាមមហាវិថីឈ្នះឈ្នះ​។ពេលនោះរថយន្តម៉ាកធុនត្រាចាប់ហ្វ្រាំង​មិនទាន់ក៏ប៉ះទ្វារខាងស្តាំរួចបន្តទៅបុករថយន្តធំផ្លាកលេខស្វាយរៀង 3A-3718 បណ្តាលឱ្យខូចខាតយ៉ាងដំណំនិងព្រះសង្ឃមួយអង្គរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដើម្បីសង្គ្រោះ។

បន្ទាប់មករថយន្តទាំង៣គ្រឿងត្រូវបាននគរបាលជំនាញយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញរង់ចាំភាគីចូលខ្លួនដោះស្រាយ៕ដោយ៖វិចិត្រ