អន្តរជាតិ

អាម៉េរិកផ្តល់ជំនួយថ្មី៥៣លានដុល្លារ ដើម្បីទិញឧបករណ៍ថាមពលដល់អ៊ុយក្រែន

ឆ្លើយតបនឹងកាលៈទេសៈដ៏លំបាកនេះ សហរដ្ឋអាម៉េរិក បានប្រកាសផ្តល់ជំនួយថ្មី៥៣លាន​ដុល្លារ​ដល់អ៊ុយក្រែន ដើម្បីយកទិញឧបករណ៍ថាមពលដល់អ៊ុយក្រែន។

បើទោះបីជាជំនួយមិនទាន់បានឆ្លើយតបតាមការចង់បានរបស់អ៊ុយក្រែនពេញលេញ  ក៏ដោយ ក៏ប៉ុន្តែរដ្ឋាភិបាលអាម៉េរិកបានប្រកាសរួចហើយកាលពីថ្ងៃអង្គារសប្តាហ៍នេះ ជាមួយនឹងតម្លៃប្រហែល៥៣លានដុល្លារ។ ជំនួយថ្មីនេះគឺសម្រាប់ទិញតែគ្រឿងបរិក្ខារ​ថាមពលកម្តៅ អគ្គិសនីតែប៉ុណ្ណោះ មិនមានបូកបញ្ចូលទិញគ្រឿងការពារដែនអាកាស​តាមការ​ស្នើសុំរបស់អ៊ុយក្រែនភ្លាមៗនោះទេ។ សេចក្តីថ្លែងការណ៍របស់ក្រសួង​ការបរទេសបាននិយាយថា “ឧបករណ៍នេះនឹងត្រូវបានបញ្ជូនទៅឱ្យអ៊ុយក្រែន​យ៉ាងឆាប់រហ័សក្នុងគ្រាអាសន្ន ដើម្បីជួយប្រជាជនអ៊ុយក្រែនតស៊ូនៅក្នុងរដូវរងា” “កញ្ចប់នេះនឹងរួមបញ្ចូលឧបករណ៍បំប្លែងចែកចាយ ឧបករណ៍បំបែកសៀគ្វី ឧបករណ៍ចាប់រលកសញ្ញា និងឧបករណ៍អគ្គិសនីផ្សេងទៀត”។

ចំពោះការស្នើសុំរបស់ទីក្រុងកៀវលើគ្រឿងការពារអាកាស គឺមិនទាន់ត្រូវបានបញ្ជាក់ជាថ្មីដោយអាម៉េរិកនៅឡើយទេ៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា