សន្ដិសុខសង្គម

រថយន្តទំនើប២គ្រឿងបុកគ្នា​ពេញទំហឹង បណ្ដាលឱ្យខ្ទេចខ្ទីផ្នែកមុខទាំងសងខាង​

ភ្នំពេញ​៖រថយន្តទំនើបម៉ាកToyota Prius និងម៉ាកToyota Scion xa បានបុកគ្នាពេញទំហឹង បណ្ដាលឱ្យខ្ទេចខ្ទីផ្នែកមុខទាំងសងខាង តែមិនប៉ះពាល់ដល់ជីវិតមនុស្សទេ។ហេតុការណ៍នេះបានកើតឡើងនៅម្តុំស្តុប២៤ម៉ោង តាមផ្លូវសម្តេចជាស៊ីម ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា។

សាក្សីបានឱ្យដឹងថា​  មុនកើតហេតុរថយន្តម៉ាកToyota Prius ​ផ្លាកលេខភ្នំពេញ 2AZ-6983 បើកតាមផ្លូវសម្តេច​ ជា​ ស៊ីម​ពីលិចទៅកើតយ៉ាងលឿន។មកដល់កន្លែងខាងលើក៏បុកគ្នា​ជាមួយរថយន្តម៉ាក​Toyota Scion xa ផ្លាកលេខភ្នំពេញ2BO-5672 បើកតាមផ្លូវ​ភ្នំពេញ-ហាណូយ ​ពីត្បូងទៅជើងលឿនដូចគ្នា បណ្ដាលឱ្យរថយន្តScion រេចង្កូតទៅបុក​របងផ្ទះគេខូចខាតផ្នែកមុខយ៉ាងដំណំ។

ក្រោយកើតហេតុ អ្នកបើកបរបានដើរចេញបាត់អស់ទុករថយន្តចោលនៅទីនោះ សមត្ថកិច្ចជំនាញបានស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ​៕​ដោយ៖វិចិត្រ