សន្ដិសុខសង្គម

រថយន្តដឹកថ្មបុកម៉ូតូពីក្រោយបណ្តាលឱ្យ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ភ្នំពេញ៖គ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយរវាងរថយន្តធុនធំដឹកថ្មបានបើកបុកម៉ូតូពីក្រោយពេញទំហឹង បណ្តាលឱ្យប្អូនប្រុសស្លាប់ បងស្រីរងរបួសធ្ងន់។ហេតុការណ៍ខាងលើបានកើតឡើង​នៅតាមផ្លូវ៣០ម៉ែត្រ មុខបុរីមង្គលភ្នំពេញ ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីរំលង​អធ្រាត្រឈានចូលថ្ងៃទី២៩ ខែវិច្ឆិកា។

មន្ត្រីនគរបាលប៉ុស្តិ៍បានឱ្យដឹងថា ក្មេងប្រុសដែលស្លាប់ឈ្មោះ រី រក្សា អាយុ១៦ឆ្នាំ នៅខណ្ឌកំបូល។ចំណែកបងស្រីអាយុប្រមាណជាង២០ឆ្នាំ មិនទាន់ស្គាល់ឈ្មោះនៅឡើយ ព្រោះដឹកទៅមន្ទីរពេទ្យ។

មុនកើតហេតុ ជនរងគ្រោះទាំង២នាក់បានជិះម៉ូតូម៉ាកហុងដា PCX ផ្លាកលេខ ភ្នំពេញ 1GW-2307 ឌុបគ្នាតាមផ្លូវលេខ៣០ម៉ែត្រមកពីបុណ្យសពអ៊ំបង្កើត ហើយត្រឡប់​ទៅផ្ទះវិញ។មកដល់កន្លែងខាងលើក៏មានរថយន្តធុនធំដឹកថ្មផ្លាកលេខភ្នំពេញ 3F-8261 បើកមកបុកពីក្រោយពេញទំហឹងបណ្តាលឱ្យដួលខ្ទាតប្អូនចូលក្រោមកង់រថយន្តកិនស្លាប់។រីឯបងស្រីបានដួលបោកក្បាលរងរបួសធ្ងន់ធ្ងរ។ភ្លាមៗនោះអ្នកបើករថយន្តបង្ក​បានបើកទ្វារចុះរត់គេចខ្លួនបាត់៕ដោយ៖វិចិត្រ