វិមានក្រឹមឡាំងបានចេញបដិសេធភ្លាមៗ ក្រោយអ៊ុយក្រែននិយាយថា ទាហានរុស្ស៊ីកំពុងរៀបចំដកខ្លួនចេញពីរោងចក្រថាមពលចក្រនុយក្លេអ៊ែរ Zaporizhzhia។
![](https://cambodiaflashnews.com/wp-content/uploads/2021/06/top-banner.gif)
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Tass របស់រុស្ស៊ី អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានច្រានចោលកាលពីថ្ងៃចន្ទអំពីដំណឹងលេចឮនេះដែលថា ទ័ពរបស់ខ្លួននឹងដកចេញពីរោងចក្រនុយក្លេអ៊ែរ។ លោក Peskov បានប្រាប់ថា “មិនចាំបាច់ស្វែងរកសញ្ញាអ្វីដែលមិនពិត មិនអាចទៅរួចនោះទេ”។ ក្នុងន័យនេះ លោកចង់ប្រាប់ទៅអ៊ុយក្រែនថា រុស្ស៊ីនឹងមិនដកទ័ពចេញពីរោងចក្រនុយក្លេអ៊ែរ Zaporizhzhia នោះទេ។
គួររំលឹកថា ពាក្យចចាមអារ៉ាមត្រូវបានធ្វើឡើងដោយប្រធានក្រុមហ៊ុន Energoatom របស់អ៊ុយក្រែន គឺលោក Petr Kotin។ លោកនិយាយថា លោកបានឃើញសញ្ញាដែល រុស្ស៊ីអាចនឹងកំពុងរៀបចំចាកចេញពីរោងចក្រ ដែលជាកន្លែងនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប និងជាមជ្ឈមណ្ឌលនៃការវាយប្រហារមីស៊ីលដ៏ជូរចត់រវាងរុស្ស៊ីនិងអ៊ុយក្រែន។ “យើងកំពុងទទួលបានព័ត៌មានប្រកបដោយប្រសិទ្ធភាពដែលសញ្ញាបានលេចឡើងថាពួកគេប្រហែលជាកំពុងរៀបចំចាកចេញពី[រោងចក្រ]”៕
ប្រភព៖ CNBC
ប្រភពរូប៖CNBC
ប្រែសម្រួល៖សុខ តុលា