សន្ដិសុខសង្គម

ត្រៀមបញ្ជូនជនសង្ស័យ៣នាក់លួចសម្ភារសំណង់ទៅតុលាការ

កណ្តាល៖នគរបាលស្រុកស្អាង កាលពីថ្ងៃទី២៨ខែវិច្ឆិកា បានស្រាវជ្រាវចាប់ជនសង្ស័យ​៣នាក់ ករណីលួចសម្ភារសំណង់និងកសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការ។

ករណីប្រព្រឹត្តអំពើលួចនោះនៅសិប្បកម្មផលិតឥដ្ឋស៊ីម៉ងត៍មួយ ស្ថិតក្នុងភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល កាលពីយប់ថ្ងៃទី២៧ ខែវិច្ឆិកាកន្លងទៅ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះឡុង ឡាយ ហៅឡៃ អាយុ២០ឆ្នាំ-ឈ្មោះស វិចិត្រអាយុ២៧ឆ្នាំ និងឈ្មោះ យ៉ាង យុទ្ធ អាយុ២២ឆ្នាំ។ពួកគេនៅភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។ដកហូតវត្ថុតាងដែកធ្វើពុម្ពផលិតឥដ្ឋស៊ីម៉ងត៍ចំនួន៤ផ្ទាំង។

ទាំង៣នាក់បានសារភាពថា ពួកខ្លួនពិតជាធ្វើសកម្មភាពផ្លោះរបងចូលក្នុងសិប្បកម្ម​ផលិតឥដ្ឋស៊ីម៉ងត៍និងបានលួចដែកពុម្ពចំនួន៤ផ្ទាំងពិតមែន ៕ដោយ៖វិចិត្រ