ភ្នំពេញ៖អ្នកបើករថយន្តទំនងងោកមួយភាំង ក៏ជ្រុលបុករះរបាំងចែកផ្លូវនិងបង្គោលភ្លើងឱ្យបាក់ដួលមួយដើម បណ្តាលឱ្យរថយន្តបង្កនិងសម្ភារខូចខាតខ្ទេចខ្ទី។គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅតាមផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាទៀបភ្លឺថ្ងៃទី២៨ ខែវិច្ឆិកា។
សាក្សីបានឱ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តម៉ាកស្តារិច ផ្លាកលេខភ្នំពេញ2AP-6755 ពីកើតទៅលិចក្នុងល្បឿនលឿន។
មកដល់កន្លែងខាងលើ សង្ស័យតៃកុងងោកមួយភាំងក៏រេចង្កូតជ្រុលបុករះរបាំងជ័រចែកផ្លូវឱ្យបែកបាក់ខ្ទេចខ្ទីជាច្រើនកង់និងបង្គោលភ្លើងបាក់មួយដើម រថយន្តខូចខ្ទេចកំណាត់ខាងមុខ។ ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះយករថយន្តបង្កទៅរក្សាទុកនៅនគរបាល ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយពេលក្រោយ៕ដោយ៖វិចិត្រ