សន្ដិសុខសង្គម

ស្វែងរកចាប់តៃកុងរថយន្តបុកម៉ូតូ បណ្តាលឱ្យបុរសម្នាក់ស្លាប់ភ្លាម

តាកែវ៖រថយន្តនិងម៉ូតូបានបុកគ្នាពេញទំហឹង បណ្តាលឱ្យបុរសម្នាក់ស្លាប់ភ្លាម ហើយអ្នកបើកបររថយន្តចុះរត់គេចបាត់ សមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនយកមក ចាត់ការតាមច្បាប់។គ្រោះថ្នាក់ចរាចរនោះបានកើតឡើងនៅលើផ្លូវជាតិលេខ២ ក្នុងភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ កាលពីយប់ថ្ងៃទី២៦ ខែវិច្ឆិកា។

មន្ត្រីនគរបាលស្រុកបាទីបានឱ្យដឹងថា ហេតុការណ៍នោះគឺរវាងម៉ូតូម៉ាកហុងដាឌ្រីម ផ្លាកលេខតាកែវ1O-8089 បើកបរដោយឈ្មោះ ជា សារិន អាយុ៣៣ឆ្នាំ ជាកម្មកររោងចក្រ នៅភូមិត្រមែង ស្រុកសំរោង ខេត្តតាកែវ។

មកដល់កន្លែងខាងលើ ម៉ូតូបានវ៉ាជែងទៅបុកជាមួយរថយន្តម៉ាកតាកូម៉ា ផ្លាកលេខភ្នំពេញ BJ-5529 មកពីមុខក្នុងល្បឿនលឿនពេញទំហឹងបណ្តាលឱ្យខាងម៉ូតូស្លាប់ភ្លាម។ពេលនោះអ្នកបើកបរក៏បើកទ្វារចុះរត់គេចខ្លួនបាត់ បន្សល់តែរថយន្តនៅកន្លែងកើតហេតុ៕ដោយ៖វិចិត្រ