សន្ដិសុខសង្គម

មនុស្ស៣នាក់ដើរលើផ្លូវត្រូវម៉ូតូបុកស្លាប់ម្នាក់

ភ្នំពេញ​៖បុរស៣នាក់បន្ទាប់ពីចេញពីមើលប្រគំតន្ត្រីកំពុងដើរតាមផ្លូវត្រូវម៉ូតូបុកស្លាប់ម្នាក់​នៅតាមផ្លូវលេខ១០៤ ក្នុងសង្កាត់រលួស ខណ្ឌដង្កោ កាលពីរំលងអធ្រាត្រឈានចូល​ថ្ងៃទី២៦ ខែវិច្ឆិកា។

បុរសជាមិត្តភក្តិបានឱ្យដឹងថា អ្នកដែលស្លាប់ឈ្មោះគីម ស្រស់ អាយុ៣៥ឆ្នាំ ជាជាងសំណង់មានទីកំណើត​នៅខេត្តកំពង់ចាម។ជនរងគ្រោះទើបមកពីកំពង់ចាមធ្វើការ​ក្នុងការដ្ឋានសំណង់មួយកន្លែងបានប្រមាណជិត១០ថ្ងៃតែប៉ុណ្ណោះ។មុនកើតហេតុ ពួកគេបាននាំគ្នាទៅមើលការប្រគំតន្ត្រីនៅរង្វង់មូលកួរស្រូវចម្ងាយជាង៣គីឡូម៉ែត្រពីការដ្ឋាន។

លុះម៉ោងជាង១២យប់ ពួកគេបាននាំគ្នាដើរត្រឡប់ទៅការដ្ឋានវិញ។ស្រាប់តែមានមនុស្ស​៤នាក់ជិះម៉ូតូ២គ្រឿងក្នុងល្បឿនលឿនបានបុកបុរសម្នាក់ពេញទំហឹងបណ្តាលឱ្យដួលបោកក្បាលស្លាប់ភ្លាមនិងខាងម៉ូតូម៉ាក Click ដួលរងរបួស ត្រូវខាងទាំង៤នាក់នោះលើកម៉ូតូ​នាំគ្នាបើករត់គេចខ្លួនបាត់អស់។ក្រោយកើតហេតុ​ កម្លាំងសមត្ថកិច្ចបន្តស្រាវជ្រាវ​រកម៉ូតូបង្កហេតុយកមកដោះស្រាយតាមច្បាប់​៕ដោយ៖វិចិត្រ​