សន្ដិសុខសង្គម

រថយន្តទំនើបបុកបង្គោលភ្លើងស្តុបនិងផ្លាកសញ្ញាខូចខាតយ៉ាងដំណំ

ភ្នំពេញ៖រថយន្តម៉ាក Ford បើកយ៉ាងលឿនឡើងខឿនផ្លូវជ្រុលបុកផ្លាកសញ្ញាចរាចរណ៍ បាក់មួយដើមនិងបុកបង្គោលភ្លើងស្តុបបណ្តាលឱ្យទ្រេត រីឯរថយន្តខូចខាតយ៉ាងដណំ។ហេតុការណ៍នេះបានកើតឡើងនៅតាមផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែវិច្ឆិកា។

អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងមានរថយន្ត Ford ផ្លាកលេខភ្នំពេញ 2BQ-7077 បើកតាមផ្លូវព្រះមុនីវង្សពីជើងទៅត្បូង។មកដល់កន្លែងខាងលើក៏រេចង្កូតឡើងខឿនផ្លូវ ជ្រុលទៅបុកបង្គោលផ្លាកសញ្ញាចរាចរណ៍ឱ្យបាក់និងបង្គោលភ្លើងស្តុបបណ្ដាលឱ្យខូចខាត រីឯរថយន្តទៅមុខលែងរួច។

បន្ទាប់ពីនោះម្ចាស់រថយន្តបានដោះផ្លាកលេខរថយន្តយកទៅបាត់ បន្សល់ទុកតែរថយន្តនៅ កន្លែងកើតហេតុ ហើយសមត្ថកិច្ចបានចុះយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕ដោយ៖វិចិត្រ