សន្ដិសុខសង្គម

ម៉ូតូបុកជាមួយម៉ូតូបណ្តាលឱ្យស្លាប់២នាក់ របួសធ្ងន់ម្នាក់

ស្វាយរៀង៖គ្រោះថ្នាក់ចរាចររវាងម៉ូតូ២គ្រឿងបានបុកគ្នាពេញទំហឹងបណ្ដាលឱ្យស្លាប់២នាក់និងរបួសធ្ងន់ម្នាក់លើផ្លូវជាតិលេខ១ ក្នុងភូមិថ្មី ក្រុងស្វាយរៀង កាលពីយប់ថ្ងៃទី២៥ ខែវិច្ឆិកា។

មន្ត្រីនគរបាលក្រុងបានឱ្យដឹងថា មុនកើតហេតុមានម៉ូតូម៉ាកហុងដាផ្លាកលេខស្វាយរៀង1S- 0612 បើកបរដោយឈ្មោះពេជ សុនបណ្ឌិត អាយុ៣៣ឆ្នាំ នៅក្រុងស្វាយរៀង បានស្លាប់។អ្នករួមដំណើរឈ្មោះចាប រ៉ាឌី អាយុ៣៦ឆ្នាំ រងរបួសធ្ងន់។ម៉ូតូខាងលើបានបុកជាមួយ​ម៉ូតូម៉ាកហុងដាផ្លាកលេខស្វាយរៀង1R-3258 បើកបរដោយឈ្មោះវ័ន្ត ធួច អាយុ១៨ឆ្នាំ ជាកម្មករសំណង់នៅខេត្តស្វាយរៀង បានស្លាប់។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅនគរបាល​ចរាចរណ៍ខេត្តស្វាយរៀង រង់ចាំតំណាងភាគីសងខាងចូលខ្លួនដោះស្រាយ៕ដោយ៖វិចិត្រ